| ការងារដែលយើងធ្វើ | ||
|
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ជាអង្គការក្រៅរដ្ឋាភិបាល អង្គការឯករាជ្យ មិនពាក់ព័ន្ធនឹងនយោបាយ ធ្វើការដើម្បីលើកស្ទួយការពារ និងគោរពសិទ្ធិមនុស្សទូទាំងព្រះរាជាណាចក្រកម្ពុជា។ ការងាររបស់យើងផ្តោតជាចំបងទៅលើសិទ្ធិពលរដ្ឋ និងនយោបាយក្នុងចំណោមកការងារទាំងឡាយដែលពាក់ព័ន្ធ នឹងសិទ្ធិមនុស្ស។ បុគ្គលិកទាំងអស់ត្រូវបានបែងចែកជា៤ផែ្នកដែលឆ្លុះបញ្ចាំងពីទំហំការងាររបស់យើងមានជាអាថ៌៖ សេរីភាពបញេ្ចញមតិ, ការកាត់ទោសប្រកបដោយយុត្តិធម៌, កម្មសិទ្ធិដីធ្លី, និងលទ្ធិប្រជាធិបតេយ្យ។ យើងធើ្វការពាក់ព័ន្ធនឹងកម្មវិធី៣រួមមាន៖ កម្មវិធីពង្រឹងសហគមន៍, កម្មវិធីតាមដាន ស្រាវជ្រាវ ចងក្រង និងប្រមូលព័ត៌មាន, និង កម្មវិធីតស៊ូមតិ។ |
||