កម្មវិធីតស៊ូមតិ


កម្មវិធីតស៊ូមតិរបស់យើងផ្អែកលើមូលដ្ឋានរួបរួមសាមគ្គីគ្នារវាង កម្មវិធីពង្រឹងសហគមន៍ (CEP) និង កម្មវិធីតាមដាន ស្រាវជ្រាវ ចងក្រងនិងប្រមូលព័ត៌មាន (MRDIP)។ កម្មវិធីពង្រឹងសហគមន៍ អាចធ្វើអោយសហគមន៍នានារៀបចំរបៀបវារៈរបស់ខ្លួនសំរាប់ធ្វើការតស៊ូមតិ។ កម្មវិធី តាមដាន ស្រាវជ្រាវ ចងក្រង ប្រមូលនិងផ្សព្វផ្សាយព័ត៌មានអាចធ្វើអោយយើងទទួល បានទិន្នន័យទាំងឡាយ និងយកមកវិភាគ។ ផ្អែកលើមូលដ្ឋានដ៏រឹងមាំនេះ កម្មវិធីតស៊ូ មតិរួមមាន គោលនយោបាយ សំណើច្បាប់ កិច្ចពិភាក្សា ការសរសេររបាយការណ៍ ការ បញ្ចុះបញ្ចូល និងយុទ្ធនាការផ្សេងៗ។ កិច្ចសហការជាមួយអង្គការនានា និងការចួលរួមជាមួយអ្នកពាក់ព័ន្ធទាំងឡាយ ដោយរួមទាំង រដ្ឋាភិបាលផងដែរ គឺស្ថិតនៅក្នុងកម្មវិធីនេះផងដែរ។

[ ត្រឡប់ក្រោយ ]