|
កម្មវិធីពង្រឹងសហគមន៍របស់យើងធ្វើឡើង ដើម្បីផ្តល់អំណាចដល់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន អោយបានយល់ដឹងអំពីគោលការណ៍លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ធ្វើអោយសំលេង និងឱកាសដល់ពួក គាត់ត្រូវបានគេដឹងលឺ ហើយគាត់អាចបង្ហាញពី ការព្រួយបារម្ភ និងតស៊ូមតិដើម្បី អោយមានការផ្លាស់ប្តូរ ព្រមទាំងផ្តល់នូវយន្តការ ផ្សេងៗដើម្បីពួកគាត់អាចដោះស្រាយជំលោះបាន។ យើងអនុវត្តកម្មវិធីនេះតាមរយៈ គំរោងទាំង៤ របស់យើង។
គំរោងបណ្តុះបណ្តាលសហគមន៍
គំរោងបណ្តុះបណ្តាលសហគមន៍របស់យើងមានគោលបំណងដើម្បីផ្តល់អោយសហគមន៍ទាំងឡាយនៅតាមជនបទ និងទីក្រុងដែលទទួលរងនូវការរំលោភយកដីធ្លី និងសិទ្ធិរបស់ពួកគាត់ជាមួយនូវចំណេះដឹងជាមូលដ្ឋានស្តីអំពីសិទ្ធិរបស់គាត់ច្បាប់នានារបស់កម្ពុជា និងវិធីសាស្រ្តទាំងឡាយដើម្បីការពារសិទ្ធិរបស់គាត់តាមលក្ខណៈប្រជា ធិបតេយ្យ និងទៅតាមនីតិវិធីច្បាប់។ វគ្គបណ្តុះបណ្តាលរបស់យើងក៏បានជួយលើកទឹកចិត្តនិងពង្រឹងសហគមន៍ទាំងឡាយដែលយើងធ្វើការជាមួយ និងបង្កើតជាមូលដ្ឋានដៃគូដ៏យូរអង្វែងរវាងសហគមន៍ទាំងនោះជាមួយមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា។
គំរោងសវនការសហគមន៍
គោលបំណងនៃគំរោងនេះគឺដើម្បីផ្តល់អោយសហគមន៍ក្រីក្រដែលទទួលរងនូវផលប៉ះពាល់ជំលោះដីធ្លី ការរំលោភសិទ្ធិមនុស្សនូវឱកាសដើម្បីអោយការព្រួយបារម្ភរបស់គាត់ត្រូវបានអាជ្ញាធរមូលដ្ឋាន អ្នកតំណាងរាស្រ្ត តំណាងមកពីគណបក្សគ្រប់គ្រងអំណាច តំណាងមកពីអង្គការនានា និងស្ថាប័នពាក់ព័ន្ធនានាបានដឹងលឺ។ គំរោងនេះ គឺជាទំរង់មួយនៃដំណោះស្រាយជំលោះប្រកបដោយលក្ខណៈបត់បែន ហើយយើងអនុវត្តយុទ្ធសាស្រ្តនេះនៅក្នុងសហគមន៍នានាដែលទទួលប្រយោជន៍ពីការចូលរួមនៅក្នុងវគ្គបណ្តុះបណ្តាលសហគមន៍របស់យើង។
គំរោងវេទិកាសាធារណៈ
គំរោងវេទិកាសាធារណៈ គឺជាគំរោងធំរបស់យើងដែលមានគោលបំណង ដើម្បីផ្តល់ដល់ សហគមន៍ទាំងឡាយដែលទទួលរងនូវការរំលោភផ្នែកសិទ្ធិមនុស្សនូវឱកាស ដើម្បីពួកគាត់អាចពិភាក្សានូវកង្វល់របស់ ពួគគាត់ជាមួយអាជ្ញាធរតំបន់ អ្នកតំណាងរាស្រ្ត អ្នកតំណាងអោយគណបក្សនយោបាយសំខាន់ៗ តំណាងអង្គការនានា និងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត។ យើងបានរៀបចំវេទិកាសាធារណៈរាប់រយដងមកហើយ ហើយមានអ្នកចូលរួមរាប់សែននាក់ ធ្វើការផ្សព្វផ្សាយតាមវិទ្យុហើយ និងតាមប្រព័ន្ធព័ត៌មានក្នុង ស្រុក និងអន្តរជាតិផងដែរ។
គំរោងកិច្ចពិភាក្សាតាមសហគមន៍
គំរោងកិច្ចពិភាក្សាតាមសហគមន៍ គឺមានលក្ខណៈស្រដៀងគ្នានិងគំរោងវេទិកាសាធារណៈដែរ។ គំរោងនេះក៏បានផ្តល់ឱកាសដល់សហគមន៍ទាំងឡាយដែលទទួលរងនូវ ការរំលោភសិទ្ធិរបស់ពួកគាត់ ដើម្បីលើកឡើងនូវការព្រួយបារម្ភ និងសាកសួរចំពោះ អ្នកពាក់ព័ន្ធទាំងឡាយ។ ប៉ុន្តែគំរោងនេះមានលក្ខណៈ តូចជាងគំរោងវេទិកាសាធារណៈជាលក្ខណៈសាមញ្ញ (មិនផ្លូវការ)ងាយស្រួលរៀបចំ និងផ្តល់នូវ បរិយាកាសសមរម្យសំរាប់ធ្វើកិច្ចពិភាក្សា។
|