|
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(ម.ស.ម.ក) គឺជាអង្គការមិនមែនរដ្ឋាភិបាល មិនមាននិន្នាការនយោបាយ ឯករាជ្យ ឈានមុខមួយដែលធ្វើការដើម្បីលើកកម្ពស់ និងការពារលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស នៅកម្ពុជា ។
ម.ស.ម.ក ពឹងលើការគាំទ្រពីកម្មសិក្សាការីដែលពោរពេញដោយការប្តេជ្ញាចិត្ត ហើយមានចំណាប់អារម្មណ៍ចំពោះបញ្ហាសិទ្ធិមនុស្សនានា ដែលមជ្ឈមណ្ឌលកំពុងធ្វើការដោះស្រាយ និងកម្មសិក្សាការីដែលមានបំណងចង់ទទួលបានបទពិសោធន៍ការងារក្នុងវិស័យនេះ ។
កម្មវិធីកម្មសិក្សាអន្តរជាតិរបស់ម.ស.ម.ក គឺពិតជាមានលក្ខណៈអន្តរជាតិ ។ ម.ស.ម.កបានទទួលកម្មសិក្សាការី ដែលមកពីប្រទេសចំនួន ២០ រួមមាន ៖ អូស្ត្រាលី, បុតស្វាណា, បារាំង, អាល្លឺម៉ង់, ក្រិច, ហូឡង់, អៀរឡង់, ជប៉ុន, ម៉ិកស៊ិក, នូវែលសេឡង់, ហ្វីលីពីន, ប៉ូឡូញ, ចក្រភពអង់គ្លេស, និងសហរដ្ឋអាមេរិក ។
កម្មសិក្សាការីផ្នែកច្បាប់
កម្មវិធីកម្មសិក្សាអន្តរជាតិរបស់ម.ស.ម.ក ត្រូវបានផ្តល់ជូនបុគ្គលទាំងឡាយ ដែលមានចំណេះដឹងខាងច្បាប់ និងយន្តការសិទ្ធិមនុស្សអន្តរជាតិ ព្រមទាំង ៖
- កម្រិតបរិញ្ញាបត្រ ដែលយ៉ាងហោចណាស់បានបញ្ចប់ឆ្នាំទីពីរ
នៃកម្រិតបរិញ្ញាបត្រខាងច្បាប់ សិទ្ធិមនុស្ស ឬការសិក្សាខាងអភិវឌ្ឍន៍ ឬ
- កម្រិតអនុបណ្ឌិតដែលបានបញ្ចប់បរិញ្ញាបត្រខាងច្បាប់ សិទ្ធិមនុស្ស
ឬការសិក្សាខាងអភិវឌ្ឍន៍
(ម.ស.ម.កលើកទឹកចិត្តបេក្ខជនប្រភេទនេះដាក់ពាក្យ)
ព័ត៌មានទូទៅ
- ការងារកម្មសិក្សាការី ជាទូទៅឋិតនៅរាជធានីភ្នំពេញ ។
-
ម.ស.ម.កស្វែងរកបេក្ខជនដែលមានលទ្ធភាពអាចធ្វើការយ៉ាងហោចណាស់រយៈពេល
២ ខែ ។ ម.ស.ម.កលើកទឹកចិត្ត
ដល់បេក្ខជនដែលអាចធ្វើការរយៈពេលវែងឲ្យដាក់ពាក្យ ។
- ការចុះកម្មសិក្សានេះ មិនត្រូវបានផ្តល់ប្រាក់កម្រៃឡើយ ។
មជ្ឈមណ្ឌលមានការសោកស្តាយដែលមិនអាចរ៉ាប់រង
ឬក៏ចូលរួមចំណែកជួយដោះស្រាយការចំណាយពាក់ព័ន្ធ ដូចជា
ការធ្វើដំណើរ ឯកសារអន្តោប្រវេសន៍ និងកន្លែងស្នាក់នៅជាដើម ។
វិធីដាក់ពាក្យស្នើសុំ
មជ្ឈមណ្ឌលនឹងទទួលពាក្យស្នើសុំ សម្រាប់តំណែងខាងលើ (ហើយនឹងពិចារណាចំពោះពាក្យស្នើសុំ ដែលអាចធ្វើការរយៈពេល ២ ឬ ៣ ឬ ៤ ឬ ៦ ខែ) ។ ម.ស.ម.ក មិនអាចទទួលយក រាល់សំណើដាក់ពាក្យនោះទេ ដូច្នេះដំណើការនៃការជ្រើសរើសត្រូវធ្វើឡើងតាមរយៈការប្រកួតប្រជែង ។
បេក្ខជនដែលមានចំណាប់អារម្មណ៍សូមផ្ញើប្រវត្តិរូប និងលិខិតចំណាប់អារម្មណ៍ការងារ ដោយបញ្ជាក់លម្អិតនូវមូលហេតុនៃចំណាប់អារម្មណ៍ក្នុងការចុះកម្មសិក្សានេះ ហើយសូមបញ្ជាក់ពីថ្ងៃដែលអាចចាប់ផ្តើមការចុះកម្មសិក្សាដោយសរសេរ ទៅកាន់ internships@cchrcambodia.org។
បេក្ខជនដែលជាប់នឹងត្រូវបានទាក់ទងក្នុងរយៈពេល ១០ ថ្ងៃ បន្ទាប់ពីកាលបរិច្ឆេទឈប់ទទួលពាក្យ ។ ដោយសារចំនួនដាក់ពាក្យមានច្រើន ម.ស.ម.កសូមបញ្ជាក់ថា យើងនឹងមិនអាចឆ្លើយតបរាល់សំណើដាក់ពាក្យមកមជ្ឈមណ្ឌលនោះឡើយ ។
ម.ស.ម.កលើកទឹកចិត្តដល់ការដាក់ពាក្យពីគ្រប់មជ្ឈដ្ឋានទាំងអស់ ។
សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹងកម្មវិធីកម្មសិក្សានេះ សូមចូលមើលការបរិយាយពីការងារ និងសៀវភៅកម្មវិធីកម្មសិក្សា ។
|