រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
CCHR ​ផ្តល់​​អនុសាសន៍​​ទៅ​​រាជ​​រដ្ឋាភិ​បាល​​លើ​​កំណែ​​ទម្រង់​​ដី​​ធ្លី
VOD, 2013-03-07
មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​​​(CCHR)​ ចេញ​​របាយការណ៍​​ជា​​សេចក្តី​សន្និ​ដ្ឋាន ​និង​​​អនុសាសន៍​​​មួយ​​ចំនួន​ លើ​​កំណែ​ទម្រង់​​ដី​ធ្លី​​របស់​​​រា​ជ​​រដ្ឋាភិបាល​​កម្ពុជា​ ខណៈ​​​មជ្ឈ​មណ្ឌល​​​មួយ​​​នេះ ​រក​ឃើញ​ថា ​មាន​​ករណី​​ជា​​​ច្រើន​ កើត​ឡើង​​ក្នុង​​បរិបទ​​ដី​​សម្បទាន​​សេដ្ឋ​កិច្ច​ ដោយ​​​មិន​​គោរព​​ឲ្យ​បាន​​ពេញ​លេញ​​ក្រប​​ខណ្ឌ​​ច្បាប់​។​
សាល​ដីកា​​រឿង​​​លោក​ ម៉ម សូណង់ដូ​ នឹង​​ត្រូវ​​ប្រកាស​​​​ថ្ងៃ​​១៤​ មីនា
RFA, 2013-03-06
ក្នុង​​សវនាការ​​ក្រុម​​ប្រឹក្សា​​ជំនុំ​ជម្រះ​​សាលា​ឧទ្ធរណ៍​​នៅ​​ថ្ងៃ​​ទី​៦​ ខែ​​មីនា​ បាន​​ទទួល​​យក​​ទៅ​​ពិចារណា​​នូវ​​ឯកសារ​​វិភាគ​​ផ្លូវ​​ច្បាប់​​ដែល​​បាន​​ស្នើ​​ឡើង​​ដោយ​​ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ លោក​ អ៊ូ វីរៈ​។ ឯកសារ​​នោះ​​បាន​​លើក​​ឡើង​​ពី​​បទ​​ពិសោធន៍​​នៃ​​ការ​​អនុវត្ត​​ច្បាប់​​នៅ​​តាម​​បណ្ដា​​ប្រទេស​​ជា​​ច្រើន​​ក្នុង​​ពិភពលោក​ ពាក់​ព័ន្ធ​​នឹង​​សេរីភាព​​នៃ​​ការ​​បញ្ចេញ​មតិ​​ និង​​ការ​​ចោទ​​ប្រកាន់​​អ្នក​​សារព័ត៌មាន​ ដូច​​ប្រធាន​​វិទ្យុ​​សំបុក​​ឃ្មុំ​​លោក​ ម៉ម សូណង់ដូ៕
វិភាគ​៖​ បូរណ​ភាព​​ទឹកដី​​កម្ពុជា​​នៅ​​តែ​​ស្ថិត​​ក្នុង​​ភាព​​មិន​​ច្បាស់​​លាស់​​ជា​មួយ​​ប្រទេស​​ជិត​​ខាង
VOD, 2013-03-04
ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ លោក​​អ៊ូ វីរៈ ​យល់​ឃើញ​ថា ​ដើម្បី​​បង្ហាញ​​ពី​​​ភាព​​ច្បាស់​​លាស់​​​ថា​ ការ​​ចុះ​​ផ្សាយ​​​របស់​​ក្រុម​ហ៊ុន​ Google​ របស់​​អាមេរិក​​នោះ​ ខុស​​ឬ​ ត្រូវ​ គឺ​​រដ្ឋាភិបាល​ កម្ពុជា​​បច្ចុប្បន្ន​​ត្រូវ​​ទំនាក់​ទំនង​​​ដោយ​ផ្ទាល់​ ឲ្យ​​ក្រុម​ហ៊ុន​​ពិនិត្យ​ឡើង​វិ​ញ ​ឬ​ បង្ហាញ​​ពី​​ឯកសារ​ ភស្តុតាង​​ពិត​ប្រាកដ​​ ៖ "
អង្គ​ការ​​លើក​​លែង​​ទោស​​អន្តរ​ជាតិ​ អំពាវ​នាវ​​ដោះ​​លែង​​លោក​​ម៉ម សូណង់ដូ​​​
VOD, 2013-03-04
គួរ​បញ្ជាក់​​ថា​ មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ (CCHR)​ ក៏​បាន​​អំពាវ​នាវ​​​ជា​​​ថ្មី​​​ទៀត​ ឲ្យ​​​សាលា​​ឧទ្ធរណ៍​​​ដោះ​​លែង​ លោក​ ម៉ម សូណង់​ដូ​ ខណៈ​​​តុលាការ​​​នឹង​​​បើក​​​សវនា​ការ​​​ជំនុំ​​ជម្រះ​​​លើ​​​ករណី​​​នេះ​ នៅ​​​ថ្ងៃ​​​អង្គារ​​​ស្អែក​​​នេះ។ ​CCHR​ បញ្ជាក់​ថា​ លោក​ ម៉ម សូណង់ដូ​ មិន​​​ជាប់​​​ពាក់​​ព័ន្ធ​​​ក្នុង​​​ការ​​បង្កើត​​​តំបន់​​អបគមន៍​​​នៅ​​​ខេត្ត​​​ក្រចេះ​ ដូច​​ការ​ចោទ​ប្រកាន់​ របស់​​សាលា​ដំបូង​​រាជធានី​​ភ្នំពេញ​​ទេ​៕
អង្គ​ការ​​សិទ្ធិ​​មនុស្ស​​ចេញ​​បទ​វិភាគ​​ផ្លូវ​​ច្បាប់​​មុន​​សវនាការ​​លោក​ សូណង់ដូ
RFA, 2013-03-03
លោក​ អ៊ូ វីរៈ​ ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ មាន​​ប្រសាសន៍​​ឲ្យ​​ដឹង​​ថា​ ការ​​ចេញ​​ផ្សាយ​​ការ​​វិភាគ​​ផ្លូវ​​ច្បាប់​​នេះ​ ដើម្បី​​ជា​​ជំនួយ​​ស្មារតី​​ដល់​​មតិ​​សាធារណៈ ​និង​​ដល់​​ចៅ​ក្រម​​តុលាការ​​សាលាឧ​ទ្ធរណ៍​ ហើយ​​បើ​​សិន​​ជា​​ចៅក្រម​​សាលាឧទ្ធរណ៍ ​មាន​​ការ​​វាយ​​តម្លៃ​​ដោយ​​ត្រឹមត្រូវ​​ទៅ​​លើ​​អង្គ​ហេតុ​ និង​​អង្គ​ច្បាប់​​នោះ​ ម.ស.ម.ក.​ មាន​​ជំនឿ​​ថា​ លោក​ ម៉ម សូណង់ដូ​ នឹង​​ត្រូវ​​តុលាការ​​លើក​លែង​​ការ​​ចោទ​​ប្រកាន់​ និង​​មាន​​ការ​​ដោះលែង។
​មជ្ឈមណ្ឌល​​សិទ្ធិ​មនុស្ស​​កម្ពុជា​ អំពាវ​នាវ​​ជា​​ថ្មី​​ទៀត​ ឲ្យ​​ដោះ​លែង​ ​លោក​​ ម៉ម ​សូណង់ដូ​​
VOD, 2013-03-03
មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​កម្ពុជា​ អំពាវនាវ​​ជា​​ថ្មី​​ទៀត​ ឲ្យ​​សាលា​ឧទ្ធរណ៍​​ដោះ​លែង​​ លោក​ ​ម៉ម សូណង់ដូ​ ខណៈ​​​តុលាការ​​​នឹង​​បើក​​សវនាការ​​​ជំនុំ​ជម្រះ​​លើ​​​​ករណី​នេះ​ នៅ​​ថ្ងៃ​​អង្គារ​​សប្តាហ៍​ក្រោយ​។​
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​ កម្ពុជា​ថា​ ទោស​ លោក​ម៉ម សូណង់ដូ​ ដូច​ប្រហារ​ជីវិត
DAP, 2013-03-03
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​លោក​ អ៊ូ វីរៈ​ បាន​ថ្លែង​ថា​ការ​កាត់​ទោស​លោក​ ម៉ម សូ ណង់ដូ​ ធ្វើ​ឲ្យ​មាន​វិបត្តិ​ជា​ខ្លាំង​ ហើយ​ការ​ដាក់​ទោស​លោក​ក៏​ទៅ​តាម​ទំនើង​ចិត្ត​របស់​តុលាការ​ដែល​ផង​ដែរ។
Creative Commons License