រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Media and Publication
ការផ្សព្វផ្សាយ​ព័ត៌មាន
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
ព័ត៌មាន​ជាសម្លេងពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា
ហេឡូវីអូអេ
វិទ្យុ​សម្លេង​អូស្រ្តា​លី
វិទ្យុ​អាស៊ី​សេរី
វិទ្យុបារំាងអន្តរជាតិ
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
សេចក្តី​ថ្លែងការណ៍
វិចារណកថា
លិខិត
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី
ព្រឹត្តិបត្រ​ព័ត៌មាន
ស៊េរី
សលាក​ប័ត្រព័ត៌មាន
កម្រង​ឯកសារ​ស្តីពី​ករណី​សិក្សា​
កម្រង​ឯកសារ​ស្តីពី​សេរីភាព​មូលដ្ឋាន​
កម្រង​ឯកសារ​ស្តីពី​ការ​ពិនិត្យមើល​លើ​ស្ថាប័ន​
កម្រង​ឯកសារ​ស្តី​ពីការ​ពិនិត្យ​មើល​លើ​ច្បាប់
កំណត់​ត្រា​សង្ខេប​ និង​វិភាគផ្នែក​ច្បាប់​
កំណត់ត្រាសង្ខេប
វិភាគផ្នែក​ច្បាប់
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​
វិភាគ៖​​ តើ​បារាំង​​មាន​​ឥទ្ធិពល​​លើ​ក​រណី​​លោក​​ សម ​រង្ស៊ី​ ​និង​​ម៉ម សូណង់ដូ​ ឬទេ​?​​
VOD, 2013-02-08
សម្រាប់​​ប្រធាន​​មជ្ឈម​ណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​​ លោក​ អ៊ូ វី​រៈ​ មាន​ប្រសាសន៍​​ថា ​​បារាំង​​ជា​​ម្ចាស់​​ជំនួយ​​មួយ​​ដែល​​មាន​​​ឥទ្ធិពល​​ ព្រោះ​​ថា​​បារាំង​​បាន​​ផ្តល់​​ជំនួយ​ជា​​ច្រើន​ ​ដល់​​កម្ពុ​ជា​​តាម​​រយៈ​ស​ហភាព​​អ៊ឺ​រ៉ុប។​​ លោក​​គិត​ថា​​ ប្រសិន​​បើ​​រដ្ឋាភិ​បាល​​​លើក​​​លែង​​​ទោស​​​តាម​​ជំហរ​​​របស់​នា​យក​រដ្ឋ​មន្រ្តី​​​បារាំង​ ​គឺ​​ជា​​ការ​​ជួ​យ​​ដល់​​​ប្រទេស​​កម្ពុជា​​ខ្លួន​​ឯង៖​ "សំខាន់​​បារំាង​​បាន​​ជួយ​​មក​​ប្រទេស​​កម្ពុជា​​ បើ​សិន​​ជា​​រដ្ឋា​ភិបាល​​របស់​​ប្រទេស​​កម្ពុជា​គិត​​ប្រយោជន៍​​ប្រជា​ ពលរដ្ឋ​ រដ្ឋាភិបាល​​កម្ពុជា​​គួរ​​តែ​​ដោះ​​លែង​​អ្នក​ទោស​​​​នយោ​បាយ​​ ហើយ​​អ្នក​​ទោស​​នយោបាយ​​មាន​អ្នក​​ទំាង​​បី​ដែល​​ខ្ញុំ​ដឹង​​រឿង​ ជន​ជាតិ​​នៅ​​ខេត្ត​​បារំាង​​ក៏​ខ្ញុំ​​ដឹង​​រឿង​​ដែរ​​​​ ដូច​ជា​​លោក​​ស្រី​ យ៉ោម បុប្ផា​ ផង​​ដែរ​​ដូច្នេះ​ បើ​សិន​​ការ​​ដោះ​លែង​អ្នក​​ទោស​​នយោបាយ​​ពី​​រឿង​​​មួយ​​ដើម្បី​​ផល​​ប្រយោជន៍​ប្រទេស​​ជាតិ​​"។​
ពាន​រង្វាន់​សិទ្ធិ​មនុស្ស​ឈាន​មុខ​ជះ​ឥទ្ធិពល​ដល់​ការ​ឃុំ​ខ្លួន​លោក ម៉ម សូណង់ដូ
RFA, 2013-02-07
ប្រធាន​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (CCHR) លោក អ៊ូ វីរៈ មាន​ប្រសាសន៍​ថា ពាន់​រង្វាន់​នេះ​វា​សាក​សម​ណាស់​ចំពោះ​លោក ម៉ម សូណង់ដូ ហើយ​ករណី​លោក ម៉ម សូណង់ដូ នឹង​កាន់​តែ​ធ្វើ​ឲ្យ​ពិភពលោក​ងាក​មក​ចាប់​អារម្មណ៍​កាន់​តែ​ខ្លាំង៖«ព្រោះ​អី​យើង​ដឹង​ថា ករណី​លោក ម៉ម សូណង់ដូ គឺ​ជា​ការ​សម្រេច​ចិត្ត​នយោបាយ​មួយ​របស់​រដ្ឋាភិបាល​ដោយសារ​ការងារ​របស់​គាត់​ទាក់ទង​រឿង​សមាគម​អ្នក​ប្រជាធិបតេយ្យ និង​ការងារ​វិទ្យុ​សម្បុក​ឃ្មុំ ដូច្នេះ​ពិភពលោក​នឹង​ចាប់​អារម្មណ៍​លើ​លោក ម៉ម សូណង់ដូ។ ខ្ញុំ​ជឿ​ជាក់​ថា លោក​អាច​ទទួល​បាន​យុត្តិធម៌ និង​រួច​ខ្លួន​មាន​សេរីភាព​ឡើង​វិញ»។
កម្មការិនី​​រោង​ចក្រ​​នៅ​​ខេត្ត​​កណ្ដាល​​គ្រោង​​ប្ដឹង​​សមត្ថកិច្ច​​ពី​​រឿង​​ប្រើ​​ហិង្សា​
RFA, 2013-02-06
ទោះ​​យ៉ាង​​ណា​​ក៏​ដោយ​ មន្ត្រី​​សម្រប​សម្រួល​​គម្រោង​​ធុរកិច្ច​ និង​​សិទ្ធិ​​មនុស្ស​​របស់​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ លោក​ សុខ លាំង​ មាន​​ប្រសាសន៍​​ថា​ អាជ្ញាធរ​​សមត្ថកិច្ច​​មាន​​តួនាទី​​ជា​​អ្នក​​មើល​​ការ​​ខុស​​ត្រូវ​​ក្នុង​​កូដកម្ម​ មិន​មែន​​បង្ក្រាប​​កូដកម្ម​​ទេ។​
អាជ្ញាធរ​​មិន​ឲ្យ​​​ពលរដ្ឋ​​មួយ​​គ្រួសារ​​តំាង​​រូប​​លោក​​ម៉ម សូណង់​ដូ​ នៅ​​មុខ​​ផ្ទះ​
VOD, 2013-02-06
មន្ត្រី​​សម្រប​​សម្រួល​​គម្រោង​​សេរី​ភាព​​បញ្ចេញ​​មតិ​​នៃ​​មជ្ឈ​មណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ កញ្ញា​ សន រ៉ាមាណា​ មាន​​ប្រសាសន៍​​ថា​ ការ​​ដែល​​មេឃុំ​​ហាម​​ឃាត់​​និង​​ប្រើ​​ពាក្យ​​សម្តី​​គំរាម​​គំហែង​​បែប​​នេះ​ ជា​​ការ​​រំលោភ​​សិទ្ធិ​​សេរី​ភាព​​បញ្ចេញ​​មតិ​​របស់​​បុគ្គល​​ម្នាក់ៗ​ ៖ "អាហ្នឹង​​​គឺ​​ជា​​ការ​​ប្រើ​​ប្រាស់​​អំណាច​​ដោយ​​ខុស​​ច្បាប់​ ព្រោះ​​ថា​​ការ​​ដាក់​​ផ្លាក​​ហ្នឹង​ គឺ​​គាត់​​ដាក់​​ផ្លាក​​នៅ​​លំ​នៅ​​ដ្ឋាន​​របស់​​គាត់​ គឺ​​ជា​​ឯក​ជន​ ហើយ​​ក៏​​មិន​​បាន​​ប៉ះ​ពាល់​ មិន​​បាន​​ផ្តល់​​អន្តរាយ​​ទៅ​​ដល់​សាធារណ​ជន​​ណា​​មួយ​​ដែរ​​ ប៉ុន្តែ​​គាត់​​លើក​​ថា​​ អាហ្នឹង​​ជា​​ការ​​ខុស​​ច្បាប់​ អញ្ចឹង​​អ្វី​​​ដែល​​គាត់​​លើក​​ឡើង​​ហ្នឹង​ គឺ​​​អត់​មាន​​ចែង​​នៅ​​ក្នុង​​ច្បាប់​​ទេ​"។​
រាជ​រដ្ឋាភិបាល​ និង​សង្គម​ស៊ីវិល​ ថ្កោល​ទោស​ ជន​ជាតិ​ថៃ​ ២០នាក់​ ដែល​ចាប់​រំលោភ​ និង​សម្លាប់​ ពល​ការិនី​ខ្មែរ​
DAP, 2013-02-06
លោក​ អ៊ូ វីរៈ​ ប្រធាន​មជ្ឈមណ្ឌល​ សិទ្ធិ​មនុស្ស​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា​ ចំពោះ​ករណី​នេះ​ វា​គឺ​ជា​រឿង​មួយ​ ដែល​សាហាវ​ព្រៃ​ផ្សៃ​បំផុត​ ដោយ​ទាម​ទារ​ឲ្យ​ រដ្ឋាភិបាល​ថៃ​ បើក​ការ​ស៊ើប​អង្កេត​ក្នុង​ករណី​នេះ​ជា​បន្ទាន់​ ដើម្បី​ស្វែង​រក​យុត្តិធម៌​ជូន​ជន​រង​គ្រោះ​ ហើយ​រដ្ឋាភិបាល​ថៃ​ រួម​ទាំង​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ថៃ​ ត្រូវ​តែ​ប្រឆាំង​ ទៅ​លើ​ការ​រើសអើង​ពី​សំណាក់​ជន​ជាតិ​ថៃ​ មក​លើពល​រដ្ឋ​កម្ពុជា​ ដែល​ទៅ​ធ្វើ​ការ​ងារ​នៅ​ក្នុង​ទឹក​ដី​ថៃ។​
CCHR ​នឹង​ពិភាក្សា​ ពី​តួនាទី​ស្រ្តី​ ក្នុង​វិស័យ​នយោបាយ​
DAP, 2013-02-06
នៅ​ថ្ងៃ​ទី៧​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៣​ មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ (CCHR)​ នឹង​រៀបចំ​​កិច្ច​ពិភាក្សា​តុមូល​ស្តី​ពី​ “តួនាទី​ស្រ្តី​ក្នុង​ការ​ចូល​រួម​ វិស័យ​នយោបាយ​ នៅ​ថ្នាក់​ជាតិ”​ ក្នុង​គោល​បំណង​ ដើម្បី​ឲ្យ​អ្នក​ធ្វើ​ការ​ខាង​អ្នក​តំណាង​ស្រ្តី​ ព្រម​ទាំង​គណបក្ស​នយោបាយ​រួមគ្នា​ ពិភាក្សា​ពី​ការ​ចូល​រួម​របស់​ស្រ្តី​ នៅ​ក្នុង​វិស័យ​នយោបាយ​ នៅ​ថ្នាក់​ជាតិ។
នាយក​​រដ្ឋ​​មន្រ្តី​​​បារាំង​​ចង់​​ឲ្យ​​កម្ពុជា​​លើក​លែង​​ទោស​​លោក​ សម ​រង្ស៊ី​ ​និង​​ម៉ម ​សូណង់ដូ​​
VOD, 2013-02-06
ប្រធាន​​មជ្ឈមណ្ឌល​​សិទ្ធិ​​មនុស្ស​​កម្ពុជា​ ​លោក​ អ៊ូ វីរៈ​ ​មាន​​ប្រសាសន៍​​ថា​ រដ្ឋាភិ​បាល​​គួ​តែ​ពិ​ចារណា​​​ពី​ការ​​លើក​​ឡើង​​​របស់​​នាយក​​រដ្ឋ​​​មន្ត្រី​​បារាំង​ ​ដើម្បី​​ទាក់​​ទាញ​​អ្នក​​វិនិយោគ​​ប្រទេស​​​ទាំង​ពីរ​​ ដោយ​​លោក​​ចាត់​​ទុក​​ថា​​ ​ការ​ចោទ​​កាន់​មេ​បក្ស​​ប្រឆាំង​ ​និង​​ប្រធាន​​វិទ្យុ​​សំបុក​​ឃ្មុំ​​ធ្វើ​​ឡើង​​ក្នុង​​រូប​ភាព​​នយោ​បាយ​​ ៖ "យើង​ដឹង​​ថា​​ជា​​រឿង​​តុលាការ​​ ប៉ុន្តែ​​តុលាការ​​ទីមួយ​ តុលាការ​​អត់​​ឯក​រាជ្យ​ ទីពីរ​​ដើម​​បណ្តឹង​​​​ហ្នឹង​ គឺ​​រដ្ឋាភិបាល​​ជា​​ដើម​​បណ្តឹង​ បាន​​ន័យ​​ថា​ គណបក្ស​កាន់​​​​អំណាច​​នៅ​​​មាន​​ឥទ្ធិ​ពល​​ទេ​ ដូច្នេះ​​ជា​​រឿង​​នយោ​បាយ"។​
Creative Commons License