រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
Our Work
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គំរោងដែលមានក្នុងពេលបច្ចុប្បន្ន
គម្រោងសិទ្ធិ​លំហ​បច្ចេក​វិទ្យា
គម្រោងវេទិកាអប់រំសិទ្ធិមនុស្សកម្ពុជា
គម្រោងអ្នកការពារសិទ្ធិមនុស្សស្រ្តី
ការ​ពារ​សេរីភាព​មូលដ្ឋាន
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គំរោងដែលធ្លាប់មានពីមុន
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
គម្រោងបណ្តាញសិទិ្ធមនុស្ស
គម្រោងវេទិកាសាធារណៈ
យុទ្ធនាការ
យុទ្ធនាការ​ដើម្បី​បញ្ឈប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ២០១៥
យុទ្ធនាការប្រឆាំង​និ​ទណ្ឌ​ភាព​ ២០១៤
យុទ្ធនាការ​ដើម្បី​បញ្ឈប់​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា ២០១៣
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
ទិវាសេរីភាពសារព័ត៌មានពិភពលោក ២០១៣
យុទ្ទនាការ “ឯណាយុត្តិធម៌ខ្ញុំ”
ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗ ពីម.ស.ម.ក
យុទ្ធសាស្រ្ត

​យុទ្ធសាស្ត្រ​ថ្មីៗ និង​ការងារ​ផ្តោត​ស្នូល សម្រាប់​ឆ្នាំ​២០១៣~២០១៥
​    ​ម​.​ស​.​ម​.​ក បានកំណត់​គោលនយោបាយ ឬ​កម្មវិធី​ចំនួន​ប្រាំ​ចំណុច​ខ្លីៗ ដែលមាន​គោលបំណង​បង្កើតជា​ការងារ​ផ្តោត​ស្នូល​របស់ខ្លួន​សម្រាប់រ​យៈ​ពេល​បី​ឆ្នាំ​បន្ទាប់ ជាមួយនឹង​ការស្រាវជ្រាវ និង​ការតស៊ូ​មតិ​ផ្សេងៗ​។ ការងារ ស្នូល​ទាំងនេះ​នឹង​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល ម​.​ស​.​ម​.​ក នឹង​ពិចារណា​ទៅលើ​បញ្ហា​សិទ្ធិមនុស្ស​ទាំង​ប្រាំ​ដែល​ប៉ះពាល់​ដល់​កម្ពុជា​នាពេល​បច្ចុប្បន្ននេះ រួមមាន​៖
•​    ​សេរី​ភាពជា​មូលដ្ឋាន រួមមាន​៖ សេរីភាព​ខាង​ការបញ្ចេញមតិ សេរីភាព​ខាង​ព័ត៌មាន សេរីភាព​ខាង​ការបង្កើត​សមាគម និង​សេរីភាព​ជួបប្រជុំ​
•​    ​និតិរដ្ឋ និង​កំណែទម្រង់​តុលាការ​
•​    ​កំណែទម្រង់​ដីធ្លី​
•​    ​កំណែទម្រង់​បោះឆ្នោត និង​នយោបាយ​
•​    ​សិទ្ធិមនុស្ស និង​ធុរកិច្ច និង​
•​    ​ការស្រាវជ្រាវ ការតស៊ូ​មតិ និង​គោលនយោបាយ​ផ្នែក​សិទ្ធិមនុស្ស​ផ្សេងៗ​។​
​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការងារ​ស្នូល​ទាំងនេះ នឹង​អនុលោម​តាម​ការវិភាគ​នៃ​បរិបទ​របស់ខ្លួន​ដែល​បាន​រៀបរាប់​ខាងលើ  ម​.​ស​.​ម​.​ក បានកំណត់​យុទ្ធសាស្ត្រ​៣ ដើម្បី​បន្ត​រយៈពេល​បី​ឆ្នាំ​បន្ទាប់​ទៀត​ដែល​ខ្លួន​ជឿថា​នឹងមាន​ប្រសិទ្ធភាព​ជាទីបំផុត​ដើម្បី​ធ្វើ​ឲ្យ​មានការ​រីកចំរើន​៖ សកម្ម​និយម​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត ការចូលរួម​របស់​យុវជន និង ការគាំទ្រ​សកម្មជន និង​អ្នកការពារ​សិទ្ធិមនុស្ស​។​
​សកម្ម​និយម​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​
​ចំពោះ​សកម្ម​និយម​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត ម​.​ស​.​ម​.​ក កំពុងតែ​ទាញ​ស្រូបយក​ភាព​រីកចម្រើន សារៈសំខាន់ និង​ប្រសិទ្ធភាព​នៃ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត និង បណ្តាញ​ផ្សព្វផ្សាយ​សង្គម  ព្រមទាំង​សម្រប​ខ្លួន​ឲ្យ​ឆ្លើយតប​ទៅនឹង​ការ​ជៀត​ជ្រែក​របស់​អាជ្ញាធរ​យ៉ាង​សកម្ម​លើ​សកម្មភាព​ប្រមូលផ្តុំ និង​ការពង្រឹង​សិទ្ធិអំណាច​។ ម​.​ស​.​ម​.​ក មាន​ផែនការ​បង្កើត​ផ្នែក​រូបវ័ន្ត​បន្ទាប់ពី​ការផ្តួចផ្តើម​លើ​គេហទំព័រ​អំពី​សិទ្ធិមនុស្ស​កម្ពុជា​www.sithi.org ពោលគឺ​ការបង្កើត “​សិទ្ធិ​ហាប់​” ដែល​ដើរតួ​ជាទី​សម្រាប់​សកម្មជន​ជា​យុវជន និស្សិត អ្នកបម្រើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស អ្នកសរសេរ​ប្លុក ព្រមទាំង អ្នកឯកទេស​ខាង​បច្ចេកវិទ្យា​ព័ត៌មាន​និង​ទំនាក់ទំនង ធ្វើការ និង​សិក្សា​។ សិទ្ធិ​ហាប់ រំពឹងថា​ជាទី​លំហ​ដែល​នាំ​ឲ្យ​មាន​កិច្ចសហប្រតិបត្តិការ​បង្កើត​ជា​យុទ្ធសាស្ត្រ​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​លើកកម្ពស់​ការការពារ​សិទ្ធិមនុស្ស និង​សេរីភាព​ខាង​ការបញ្ចេញមតិ​នៅ​កម្ពុជា​។​
​ការចូលរួម​របស់​យុវជន​
​    ​ការចូលរួម​របស់​យុវជន​គឺជា​ចំណុច​ពាក់ព័ន្ធ​នឹង​យុទ្ធសាស្ត្រ​ទី​១​ស្តីពី​សកម្ម​និយម​នៅលើ​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត ដែល​ភាគច្រើន​នៃ​ការចូលរួម​របស់​យុវជន​ជាមួយ ម​.​ស​.​ម​.​ក នឹង​ធ្វើឡើង​តាមរយៈ​សិទ្ធិ​ហាប់ និង​វគ្គ​បណ្តុះបណ្តាល​ដល់​យុវជន​ទៅលើ​ការប្រើប្រាស់​ឧបករណ៍​បណ្តាញ​ផ្សព្វផ្សាយ​សង្គម ដែលជា​ការជួយ​បន្ថែម​ទៅដល់​ការតស៊ូ​មតិ​ផ្នែក​សិទ្ធិមនុស្ស​ប្រកបដោយ​ប្រសិទ្ធភាព​។ យុទ្ធសាស្ត្រ​នេះ​មាន​គោលបំណង​បង្កើត​យុវជន​កម្ពុជា​ឲ្យ​ក្លាយជា​ក្រុម​គោលដៅ​មួយ​នៃ​ការតស៊ូ​មតិ និង​ការងារ​ពាក់ព័ន្ធ​សិទ្ធិមនុស្ស​ទូទៅ​របស់ ម​.​ស​.​ម​.​ក ។ ជាងនេះទៅទៀត ម​.​ស​.​ម​.​ក នឹង​ពង្រីក​ទំនាក់ទំនង​ឲ្យ​កាន់តែច្រើន​បន្ថែមទៀត​នៅតាម​សាកលវិទ្យាល័យ និង​បណ្តាញ​យុវជន​ដើម្បី​ធ្វើ​ការងារ​ផ្នែក​សិទ្ធិមនុស្ស​នៅក្នុង​គ្រប់​ការងារ​ផ្តោត​ស្នូល​របស់ខ្លួន​ទាំងអស់​។​
​អ្នកការពារ​សិទ្ធិមនុស្ស​
​យុទ្ធសាស្ត្រ​ស្នូល​ថ្មី​ទី​បី​គឺ ‘​អ្នកការពារ​សិទ្ធិមនុស្ស​’ ដែល​បាន​បង្កើតឡើង​តាមរយៈ កម្មវិធី​អ្នកការពារ​សិទ្ធិមនុស្ស​ប្រកបដោយ​ជោគជ័យ​បំផុត​របស់ ម​.​ស​.​ម​.​ក (“​កម្មវិធី​អ្នកការពារ​សិទ្ធិមនុស្ស​”) ដែល​ផ្តល់នូវ​ការគាំទ្រ​ផ្នែក​ច្បាប់ ហិរញ្ញវត្ថុ និង​សម្ភារៈ​ផ្សេងៗ​ដល់​អ្នកការពារ​សិទ្ធិមនុស្ស​ដែល​ប្រឈម​នឹង​គ្រោះថ្នាក់ ឬ​ប្រឈម​នឹង​អំពើហិង្សា ការយាយី​ផ្នែក​រាងកាយ និង​ផ្នែក​តុលាការ ការចាប់ខ្លួន ឬ​ការជាប់​ពន្ធនាគារ​ជាដើម​។ យុទ្ធសាស្ត្រ​នេះ​បង្កើត​ឡើងជា​មធ្យោបាយ​មួយ​ដើម្បី​បន្ត​ផ្តល់​អំណាច​ដល់​បុគ្គល និង​សហគមន៍​ដែល​តស៊ូ​មតិ​ដើម្បី​ទាមទារ​សិទ្ធិមនុស្ស​របស់ខ្លួន និង​របស់​អ្នកដទៃ ប៉ុន្តែ​ពុំមាន​ត្រួតត្រា​បង្ខំ​លើ​សមាសធាតុ​ណាមួយ​របស់​អ្នកការពារ​សិទ្ធិមនុស្ស​នោះទេ​។ ជា​ចុងក្រោយ កម្មវិធី​អ្នកការពារ​សិទ្ធិមនុស្ស​ធ្វើការ​ទៅលើ​ការស្រាវជ្រាវ និង​ការតស៊ូ​មតិ​កម្រិត​ខ្ពស់ ក្នុង​គោលបំណង​បង្កើត​ឲ្យ​មានការ​ផ្លាស់ប្តូរ​ផ្នែក​គោលនយោបាយ រចនា​សម្ពន្ធ និង​ផ្នែក​ច្បាប់ ដើម្បី​ធានា​ឲ្យ​មានការ​ការពារ​ដល់​ស​កម្ម​ភាព​របស់​អ្នកការពារ​សិទ្ធិមនុស្ស​។​
​ក្រៅពី​យុទ្ធសាស្ត្រ​ថ្មី​ទាំងនេះ ម​.​ស​.​ម​.​ក មាន​ផែន​ការបន្ត​ពង្រឹង​យុទ្ធសាស្ត្រ​ប្រកបដោយ​ប្រសិទ្ធភាព​ដែល​ខ្លួន​កំពុងតែ​អនុវត្តន៍​នាពេល​បច្ចុប្បន្ននេះ​រួមមាន បង្កើន​យុទ្ធសាស្ត្រ​ដោះស្រាយ​រឿងក្តី​ដែល​ទាក់ទង​នឹង​ការងារ​ផ្តោត​ស្នូល ឬ​ការងារ​ដែល​ពាក់ព័ន្ធ ពង្រីក​វិសាលភាព​នៃ​កម្មវិធី​វិទ្យុ​ឲ្យ​ផ្សព្វផ្សាយ​តាម​បណ្តាញ​អ៊ី​ន​ធឺ​ណែ​ត​ដោយ​ផ្តោត​សំខាន់​លើ​ឯកទេស​ដែល​អាច​នឹងធ្វើ​ឲ្យ ម​.​ស​.​ម​.​ក ក្លាយជា​អ្នកឯកទេស​នៅក្នុង​ការងារ​ស្នូល​របស់ខ្លួន បង្កើត​សហប្រតិបត្តិការ​ដោយ​ផ្អែកលើ​ការវាយតម្លៃ​ពី​ត​តម្រូវការ​ជា​មូលដ្ឋាន និង​ការអនុវត្តន៍​វិធីសាស្ត្រ​ការចូលរួម​បែប​ស្ថាបនា​ដើម្បី​បង្កើត​ឲ្យ​មាន​កិច្ចពិភាក្សា និង​មាន​សារៈសំខាន់ តាមរយៈ​ការប្រាស្រ័យ​ទាក់ទង​ជាមួយនឹង​ដៃគូរ​ពាក់ព័ន្ធ រួមទាំង រដ្ឋាភិបាល និង​វិស័យ​ឯកជន​។​

ទាញយកឯកសារផែនការ​យុទ្ធសាស្ត្រនេះជាPDF
Creative Commons License