រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
គម្រោង​និន្នាការភេទ និង​អត្តសញ្ញាណ​យេនឌ័រ
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ 
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត 
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ 
សម្លេង 
ព្រឹត្តិការណ៍
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គម្រោងបណ្តាញសិទិ្ធមនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោងវេទិកាសាធារណៈ
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
 ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗពីម.ស.ម.ក
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត
ម.ស.ម.ក អំពាវនាវ​ឲ្យ​កម្ពុជា​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នាំ​ដ៏​មោះ​មុត​លើ​ឆាក​ជាតិ និង​អន្តរជាតិ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ស្រលាញ​ទំាង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ
សេច​ក្តី​ប្រកាស​ព័ត៌មាន
ចេញផ្សាយ​នៅថ្ងៃ​ទី 2012-01-16
មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា (ម.ស.ម.ក) គឺ​ជា​អង្គការ​មិន​មែន​រដ្ឋា​ភិបាល មិន​មាន​និន្នាការ​នយោបាយ ឯករាជ្យ​មួយ​ដែល​ធ្វើ​ការ​ដើម្បី​លើក​កម្ពស់ និង​ការ​ពារ​លទ្ធិ​ប្រជាធិបតេយ្យ និង​គោរព​សិទ្ធិ​មនុស្ស ពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ នៅ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា (កម្ពុជា)​ សូម​ស្វាគមន៍​ចំពោះ​គោល​នយោបាយ​បរទេស​ដែល​រីក​ចម្រើន​របស់​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក ដើម្បី "លើក​កម្ពស់ និង​ការ​ពារ" សិទ្ធិ​អ្នក​ស្រឡាញ់​ភេទ​ដូចគ្នា អ្នក​ស្រលាញ់​ទំាង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ នៅ​ទូ​ទាំង​ពិភព​លោក ហើយ​ក៏​សូម​អំពាវ​នាវ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា (រដ្ឋាភិបាល) ឲ្យ​បង្ហាញ​ពី​ភាព​ជា​អ្នក​ដឹក​នំា​ដ៏​មោះ​មុត​លើ​ឆាក​ជាតិ និង​អន្តរជាតិ ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា ស្រលាញ់​ទំាង​ពីរ​ភេទ និង​អ្នក​ប្តូរ​ភេទ។
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
ម​.​ស​.​ម​.​ក​. សូម​ស្វាគមន៍​ចំពោះ​សេចក្តីសម្រេច​របស់ អង្គការសហប្រជាជាតិ លើ និន្នាការ​ភេទ និង អត្តសញ្ញាណ​យេនឌ័រ និង ការចេញផ្សាយ​គោលការណ៍​យ៉​ក​យ៉ា​ក៌ា​តា​ជា​ភាសា​ខ្មែរ​
សេច​ក្តី​ប្រកាស​ព័ត៌មាន
ចេញផ្សាយ​នៅថ្ងៃ​ទី 2011-06-21
អ្នកនាង ភោគ សុគន្ធា​រី អ្នកសម្របសម្រួល​គម្រោង នៃ គម្រោង និន្នាការ​ភេទ និង អត្តសញ្ញាណ​យេនឌ័រ (​សូ​ជី​) បាន​អត្ថាធិប្បាយ​ថា​៖

“​សេចក្តីសម្រេច និង គោល​កា​យ៉​ក​យ៉ា​ក៌ា​តា គឺ​ពិតជា​មានការ​ជះឥទ្ធិពល​ល្អ​ទៅលើ​ប្រទេស​កម្ពុជា​ហើយនឹង​អ្វី​ដេ​ល​ក្រុម​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា​បាន​យល់ឃើញ​។ ទោះជា​យ៉ាងណាក៏ដោយ ខ្ញុំ​ជឿថា​ការផ្តួចផ្តើម​គំនិត​តាម​លក្ខណៈ​ផ្លូវច្បាប់​ដើម្បី​បំពេញ​នូវ​សក្តានុពល និង មានការ​ជះឥទ្ធិពល​យ៉ាងខ្លាំង ជា​ផ្នែក​សំខាន់​ដែល​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​បញ្ចេញ​សំលេងគាំទ្រ​ទៅលើ​សេចក្តីសម្រេច​ទាំងពីរ​ខាងលើនេះ និង​សម្រាប់​សហគមន៍​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា នៅក្នុង​ប្រទេស​កម្ពុជា បើ​មិន​ដូច្នោះ​ទេ នឹង​បន្ត​ឲ្យ​មានការ​ឈឺចាប់​ក្នុងការ​រើសអើង អំពើហិង្សា និង ការរំលោភ​សិទ្ធិមនុស្ស​។ នេះ​គឺជា​ពេលវេលា​ដ៏​សំខាន់​ដែល​រាជរដ្ឋាភិបាល​ទទួលស្គាល់ ការទទួលយក​ការអត់ឱន​ជាស​កល​ចំពោះ​អ្នក​ស្រលាញ់​ភេទ​ដូចគ្នា និង ទទួលយក​ជំ​ហ៊ាន​វិជ្ជមាន​ឆ្ពោះទៅកាន់​ការបញ្ចប់​ភាព​រើសអើង​នៅក្នុង​ប្រទេស​កម្ពុជា​”
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
ម.ស.ម.ក ថ្កោល​ទោស​ចំពោះ​ការ​វាយ​ប្រហារ​ទៅ​លើ​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​សេចក្តី​ប្រមាថ​ពី​ក្រុម​ប៉ូលីស​ ខណៈ​កំពុង​រីករាយ​នឹង​ការ​ប្រារព្ធ​កម្ម​វិធី​មោទនភាព
សេច​ក្តី​ប្រកាស​ព័ត៌មាន
ចេញផ្សាយ​នៅថ្ងៃ​ទី 2011-05-19
នេះ​ជា​ការ​វាយ​ប្រហារ​គួរ​ឲ្យ​តក់​ស្លុត​ និង​មិនអាចទទួល​យក​បាន​ទៅ​លើ​មនុស្ស​ដែល​មិន​មាន​កំហុស​អ្វី​សោះ​ ហើយ​ខណៈ​ពួកគាត់​កំពុង​តែ​រីក​រាយ​ និង​ សប្បាយ​ប្រារព្ធ​កម្ម​វិធី​មោទ​នភាព​២០១១។ ម.ស.ម.ក ផ្តន្ទាទោស​សកម្ម​ភាព​ដ៏​គួរ​ឲ្យ​ស្អប់​ខ្ពើម​ និង​ កំសាកនេះ​ប៉ុន្តែ​អបអរ​សាទ​ដល់​បុគ្គលិក​រង្គសាល​រ៉េន​បូ​(Rainbow Bar)​ដោយ​មិន​មាន​ការ​តក់​ស្លុត​ដែល​ត្រូវ​បាន​បំភ័យ​ និង​ ក្លាហាន​​ក្នុង​ការ​បន្ត​ការ​ប្រារព្ធ​កម្ម​វិធី​សប្តាហ៍​មោទនភាព​របស់​ពួក​គេ​បន្ទាប់​ពី​ការ​វា​ប្រហារ​នេះ។
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ស្វាគមន៍​ទិវា​អន្តរជាតិ ប្រឆាំង​ នឹង​ ការ​រើស​អើង អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​អ្នក​ប្តូរភេទ និង​​ ស្នើ​សូម​ឧ្យ​ប្រជា​ពលរដ្ឋ​ទំាង​អស់​មាន​ការ​គោរព​ សិទ្ធិ​អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា
សេច​ក្តី​ប្រកាស​ព័ត៌មាន
ចេញផ្សាយ​នៅថ្ងៃ​ទី 2011-05-17
ប្រទេស​កម្ពុជា​ បាន​មាន​ការ​យល់​ខុស​ ជាយូរ​ទៅ​លើ​អ្នក​ដែល​ស្រលាញ់​ភេទ​ដូចគ្នា​ និង​ អ្នក​ប្តូរ​ភេទ​ថា​មាន​ លក្ខណៈ​ខុស​ប្រ​ក្រតីពី​ "មនុស្ស​ធម្មតា" ដូច​នេះ​អ្នក​ដែល​ស្រលាញ់​ភេទ​ដូច​គ្នា​ និង​ អ្នក​ប្តូរ​ភេទ​មិន​មាន​សិទ្ធិ​ដូច​ ជាមនុស្ស​ដទៃ​ទៀត​ទេ។​ ពេល​នេះ​គឺ​ជា​ពេល​ដែល​មនុស្ស​ទាំង​អស់​ គួរ​កត់​សំគាល់​និង​ជ្រាប​ថា អ្នក​ដែល​ស្រលាញ់​ភេទដូច​គ្នា​ និង​អ្នក​ប្តូរ​ភេទ​មាន​សិទ្ធិ ដូច​ជា​មនុស្ស​ទាំង​អស់​គ្នា​ដែរ​ ដែល​សម​ស្រប​ទៅង​នឹង​ រដ្ឋាភិបាលកម្ពុជា​ក្នុង​ការ​គាំទ្រ ទៅ​នឹង​វប្បធម៌​ដែល​មាន​ការ​ទទួល​យក និង​ គោរព​គ្នា​ទៅវិញ​ទៅ​មក​ នៅ​ក្នុង​សង្គម។ សង្គម​ដែល​មាន​ភាព​ជឿន​លឿន​ត្រូវ​បាន​ពង្រឹង​ដោយ​ភាព​ចម្រុះ​គ្នា
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
Creative Commons License