រចនា​សម្ព័ន្ធ​គេហទំព័រ  |   | 
 ទំព័រ​ដើម   អំពី​មជ្ឈមណ្ឌល​   ការ​ងារ​របស់​យើង​   ការផ្សព្វផ្សាយ​ព័ត៌មាន   ចូល​រួម​ជា​មួយ​យើង​   ធ្វើ​ការ​ជាមួយ​យើង​   ទំនាក់​ទំនង 
About Us
គម្រោង​សង្កេតការណ៍​សវនាការ
ព័ត៌មាន​ថ្មី​ៗពីមជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ 
សេចក្តី​ថ្លែងការណ៍ វិចារណកថា និង​លិខិត 
របាយការណ៍​ និង​ការបោះ​ពុម្ភ​ផ្សាយ 
ព្រឹត្តិបត្រ​ព័ត៌មាន និងស៊េរី 
សម្លេង 
ព្រឹត្តិការណ៍
ការ​ងារ​របស់​យើង​
ស្ថាន​ភាព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​
យុទ្ធសាស្រ្ត
ពិពណ៌នា​​គម្រោង​ម.ស.ម.ក
គម្រោងអាជីវកម្ម និងសិទិ្ធមនុស្ស
គម្រោងសេរីភាពបញ្ចេញមតិនៅកម្ពុជា
គម្រោងបណ្តុះបណ្តាល និងសវនាការសហគមន៍
គម្រោង​ការ​ពារ​សិទ្ធិ​មនុស្ស
គម្រោងបណ្តាញសិទិ្ធមនុស្ស
គេហ​ទំព័រ​អំពី​សិទ្ធិមនុស្ស​ - គម្រោង​សិទ្ធិ
គម្រោងកម្មវិធីកំណែទម្រង់ដីធ្លី
គម្រោងវេទិកាសាធារណៈ
គម្រោង​ការ​កំណត់​យ៉េនឌ័រ និង​អត្តសញ្ញាណភេទ
គម្រោង​សង្កេតការណ៍​សវនាការ
គម្រោង​លើក​ស្ទួយ​សមាស​ភាព​ស្រ្តីនៅក្នុង​វិស័យ​នយោបាយ​នៅ​កម្ពុជា
គម្រោងស្រាវជ្រាវដើម្បីបញ្ចប់អំពើ​ហិង្សាទឹកអាស៊ីត
យុទ្ធនាការ
យុទ្ធនា​​ការ​​ដើម្បី​​សេរីភាព​​ខាង​​ការ​​បញ្ចេញ​​មតិ
មូលនិធិ​យុត្តិធម៌​២២/១១
 ចុះ​ឈ្មោះ​ទទួល​ព័ត៌មាន​​ថ្មី​ៗពីម.ស.ម.ក
ជា​អ្វី​?

​គម្រោង​សង្កេតការណ៍​សវនាការ (​គម្រោង​) ត្រូវបាន​បង្កើតឡើង ដើម្បី​សង្កេត​សវនាការ​នៅ​កម្ពុជា ក្នុង​គោលបំណង​វាយតម្លៃ​ទៅលើ​ការគោរព​បទដ្ឋាន​ជាតិ និង​អន្តរជាតិ​នៃ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ព្រមទាំង​ប្រើប្រាស់​លទ្ធផល​ដែល​បាន​រកឃើញ ដើម្បី​បង្កើន​ការគោរព​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។​

​ហេតុអ្វី​?
​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចែងថា ប្រទេស​កម្ពុជា​ទទួលស្គាល់ និង​គោរព​សិទ្ធិមនុស្ស ដូចដែល​មានចែង​នៅក្នុង​ឧបករណ៍​ច្បាប់​អន្តរជាតិ​ដែល​ពាក់ព័ន្ធ​។ សិទ្ធិ​ទាំងនេះ​គឺ​បូក​រួមទាំង​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដែល​មានចែង​ច្បាស់​នៅក្នុង​កតិកាសញ្ញា​អន្តរជាតិ​ស្តីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ ថា​ជា​សិទ្ធិ​របស់​ជនជាប់ចោទ​នៃ​បទល្មើស​គ្រប់រូប ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ និង​ជា​សាធារណៈ ដោយ​តុលាការ​ដែលមាន​សមត្ថ​កិច្ច ឯករាជ្យ មិន​លំអៀង និង​បង្កើតឡើង​ដោយ​ច្បាប់​។ នៅក្នុង​ការអនុវត្ត​ជាក់ស្តែង តុលាការ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញថា​មិន​ឯករាជ្យ គ្មាន​សមត្ថកិច្ច និង​លំអៀង​។  តុលាការ​ត្រូវបាន​ចាត់ទុកថា ស្ថិតនៅក្រោម​ការត្រួតត្រា​របស់​អំណាច​នយោបាយ​នៃ​អំណាចនីតិប្រតិបត្តិ ដែល​ត្រួតត្រា​លើ​អំណាចនីតិបញ្ញត្តិ និង​តុលាការ ដោយសារ​គ្មាន​ការបែងចែក​អំណាច​ពិតប្រាកដ​។ ចៅក្រម​ភាគច្រើន​ទទួលបាន​ការអប់រំ​ច្បាប់​មាន​កម្រិត ដោយសារតែ​សង្គ្រាមស៊ីវិល​បន្ត​ក្នុង​រយៈពេល​យូរអង្វែង​។ តុលា​ការហ៊ុំព័ទ្ធ​ទៅដោយ​ភាព​គ្មាន​ជំនឿ និង​អំពើពុករលួយ​យ៉ាងធ្ងន់ធ្ងរ​។ បញ្ហា​ទាំងនេះ​នាំទៅរក​កង្វះខាត​នៃ​ការគោរព​គោលការណ៍​សន្មត​ជាមុន​ថា​គ្មាន​ទោស ដែលជា​សិទ្ធិ​ជា​មូលដ្ឋាន​មួយ​នៃ​ជនជាប់ចោទ​។ បញ្ហា​ទាំងអស់នេះ​ត្រូវតែ​ដោះស្រាយ ដើម្បី​បង្កើន​នូវ​ភាពយុត្តិធម៌ និង​ប្រសិទ្ធិភាព​នៃ​ការជំនុំជម្រះ​នៅ​កម្ពុជា​។ ក្នុង​គោលបំណង​នេះ គម្រោង​តុលាការ​គំរូ ត្រូវបាន​បង្កើតឡើង​ដោយ​ទីភ្នាក់ងារ​សម្រាប់​ការអភិវឌ្ឍ​អន្តរជាតិ​នៃ​សហរដ្ឋអាមេរិក ឧបត្ថម្ភ​ដោយ​កម្មវិធី​សិ​ទិ្ធ និង​យុត្តិធម៌ ដោយ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​។​

​របៀប​ណា​?

​គម្រោង​នេះ​ត្រូវបាន​អនុវត្ត​តាមរយៈ​សកម្ម​ភាព ៣ ខាងក្រោម​៖
  • មន្ត្រី​សង្កេតការណ៍​សវនាការ សង្កេត​សវនាការ​ព្រហ្មទណ្ឌ ដើម្បី​ទទួលបាន​ទិន្នន័យ​ទាំង​បរិមាណ និង​គុណភាព ដោយ​ប្រើ​តារាង​សង្កេតការណ៍​សវនាការ ដែលជា​ឧបករណ៍​មួយ សម្រាប់​វាស់វែង​ការគោរព​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​។​
  • គម្រោង​ចេញផ្សាយ​របាយការណ៍ ២ ដង​ក្នុង​រយៈពេល ១ ឆ្នាំ ដើម្បី​បង្ហាញ​អំពី​ទិន្នន័យ​ដែល​ប្រមូលបាន​នៅក្នុង​អំឡុងពេល​របាយ​ការណ៍ ករណី​សិក្សា ច្បាប់​ពាក់ព័ន្ធ​នឹង​ការជំនុំជម្រះ​នៅ​កម្ពុជា និង​អនុសាសន៍​សម្រាប់​ផ្លាស់ប្តូរ​ច្បាប់ គោលនយោបាយ និង​ការអនុវត្ត​។​
  • បុគ្គលិក​គម្រោង​សហការ​ពិភាក្សា​ជាមួយ​ដៃគូ​តុលាការ និង​ដៃគូ​ដ៏ទៃទៀត ដើម្បី​ចែករំលែក​គំនិត និង​ការយល់ដឹង​អំពី​ការរកឃើញ​របស់​គម្រោង​ពាក់ព័ន្ធ​នឹង​សិទ្ធិ​ទទួលបាន​ ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​។​
​គម្រោង​សង្កេតការណ៍​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្តកណ្តាល​។ ប្រធានបទ​នៃ​ការសង្កេត​ការណ៍​សវនាកា​រ​មិនត្រូវ​បានកំណត់​នោះទេ ដើម្បី​ទទួលបាន​ទិន្នន័យ​ដែល​ត្រឹមត្រូវ និង​មិន​លំអៀង​។ សម្រាប់​គោលបំណង​នេះដែរ មន្ត្រី​សវនាការ ២​នាក់​ត្រូវបានចាត់តាំង​ឲ្យ​សង្កេត​សវនាការ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង ២ នាក់​ទៀត​នៅ​សាលាដំបូង​ខេត្តកណ្តាល​។ នៅក្នុង​សវនាការ​ដែល​បាន​សង្កេត​នីមួយៗ ទិន្នន័យ​ត្រូវបាន​កត់ត្រា​ដោយផ្ទាល់​នៅលើ​តារាង​សង្កេត​កាណ៍​សវនាការ​។ ព័ត៌មាន​ត្រូវបាន​កំណត់​ត្រឹម​ដំណើរការ​នីតិវិធី​តែប៉ុណ្ណោះ ដូច្នេះ​គ្មាន​បទសម្ភាសន៍ ឬ​កិច្ចពិភាក្សា​បន្ថែម​កើតឡើង​នោះទេ លើកលែងតែ​កិច្ចខិតខំ​ប្រឹងប្រែង​កត់​ត្រា​សាលក្រម​ដែល​ប្រកាស​នៅក្រោយពេល​សវនាការ​។​

​មកដល់​ពេលបច្ចុប្បន្ន គម្រោង​ទទួលបាន​នូវ​លទ្ធផល​ទាក់ទង​នឹង​ការវាយតម្លៃ​ការគោរព​បទដ្ឋាន និង​គោលការណ៍​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌ ដោយ​តុលាការ​កម្ពុជា ដូចខាងក្រោម​៖
​ការ​ចងក្រង​ឯកសារ​៖
  • តារាង​សង្កេតការណ៍​សវនាការ​៖ តារាង​បង្ហាញ​នូវ​សំណួរ​មួយចំនួន ដែល​អាច​ឲ្យ​មន្ត្រី​សង្កេតការណ៍​សវនាការ​កត់ត្រា នូវ​ការគោរព​បទដ្ឋាន​នៃ​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅក្នុង​ដំណាក់​នីមួយៗ ​នៃ​សវនាការ​។ សំណួរ​ទាំងនេះ​ឆ្លុះបញ្ចាំង​បទ​ប្ប​ញ្ញ​តិ្ត​នៃ​ក្រមនីតិវិធី​ព្រហ្មទណ្ឌ ឆ្នាំ​២០០៧ និង​ច្បាប់​អន្តរជាតិ​។ តារាង​នេះ​ផ្តល់​លទ្ធភាព​ឲ្យ​មន្ត្រី​សង្កេតការណ៍​សវនាការ បំពេញ​ដោយផ្ទាល់​នៅក្នុង​បន្ទប់​សវនាការ ដើម្បី​ធានា​នូវ​ការប្រមូល​ទិន្នន័យ​ដែល​ត្រឹមត្រូវ​។ លោក​អ្នក​អាចទាញយក​តារាង​សង្កេតការណ៍​សវនាការ​បាន​ដោយ​ចុច​ត្រង​នេះ
  • សេចក្តីណែនាំ​ស្តីពី​ការប្រើប្រាស់​តារាង​សង្កេតការណ៍​ សវនាការ​៖ សេចក្តីណែនាំ​លំអិត​ត្រូវបាន​ចងក្រង ដើម្បី​ផ្តល់ព័ត៌មាន​បន្ថែម​ដល់​មន្ត្រី​សង្កេតការណ៍​សវនាការ​អំពី​មូលដ្ឋាន ​ច្បាប់ និង​អត្ថន័យ​នៃ​សំណួរ​នីមួយៗ​នៅក្នុង​តារាង​សង្កេតការណ៍​សវនាការ ព្រមទាំង​របៀប​ឆ្លើយ​សំណួរ​នីមួយៗ​។ សេចក្តីណែនាំ​នេះ​មាន​សារៈសំខាន់​ក្នុង​ការធានា​ការយល់​ច្បាស់​អំពី​សំណួរ​ នីមួយៗ និង​ធានា​នូវ​ភាពស្របគ្នា​ក្នុងចំណោម​មន្ត្រី​សង្កេតការណ៍​នាពេល​ បច្ចុប្បន្ន និង​អនាគត​។​
  • បញ្ជី​ច្បាប់​៖ ឧបករណ៍​នេះ​បង្ហាញ​ពី​ច្បាប់​ជាតិ និង​អន្តរជាតិ ដែលជា​មូលដ្ឋានគ្រឹះ​សំណួរ​នីមួយៗ​នៅក្នុង​តារាង​សង្កេតការណ៍​សវនាការ​។​
  • ក្រមសីលធម៌​៖ ឯកសារ​នេះ​បង្ហាញ​អំពី​កាតព្វកិច្ច​មិន​ជ្រៀតជ្រែក មិន​លំអៀង និង​រក្សា​ការសម្ងាត់​ដែល​មន្ត្រី​សង្កេតការណ៍​សវនាការ​ត្រូវគោរព​តាម​។​
  • ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​៖ ជា​ប្រព័ន្ធ​ដែល​ត្រូវបាន​បង្កើតឡើង​សម្រាប់​កត់ត្រា​ទិន្នន័យ​ដែល​ ប្រមូលបាន​ពី​តារាង​សង្កេតការណ៍​សវនាការ​។ ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​អាច​ទស្សនា​បាន​នៅលើ​អ៊ី​ន​ធើ​ណេ​ត​។
  • ការសង្កេត​ការណ៍​សវ​នា​ការ ដោយ​ឈរលើ​មូលដ្ឋាន​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​៖ រហូតមកដល់​ពេលបច្ចុប្បន្ន សវនាការ​ចំនួន ៩៥៨ ត្រូវបាន​សង្កេត​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ និង សវនាការ​ចំនួន ៣៥៩ ត្រូវបាន​សង្កេត​នៅ​សាលាដំបូង​ខេត្តកណ្តាល​។​
​របាយការណ៍​៖ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​បានចេញ​ផ្សាយ​របាយការណ៍​ស្តីពី​សិទ្ធិ​ទទួលបាន​ការជំនុំជម្រះ​ដោយ​យុត្តិធម៌​នៅ​កម្ពុជា​។ របាយការណ៍​ស្តីពី​ការរកឃើញ​របស់​គម្រោង​ត្រូវបាន​ផ្ញើ​ទៅ​រាជរដ្ឋាភិបាល​កម្ពុជា ក្រសួង​ពាក់ព័ន្ធ សកលវិទ្យា​ល័យ និង​អង្គការ​អន្តរជាតិ​។​
​កិច្ចពិភាក្សា​៖
  • ជូនដំណឹង​តុលាការ​អំពី​គម្រោង​៖ ប្រធាន​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សាលាដំបូង​ខេត្តកណ្តាល ទទួលដំណឹង​អំពី​ការអនុវត្ត​គម្រោង ចាប់តាំងពី​ពេលដែល​គម្រោង​ចាប់ផ្តើម​។​
  • ពិភាក្សា​មុនពេល​ចេញផ្សាយ​របាយការណ៍  ៖   ប្រធាន​សាលាដំបូង​ខេត្តកណ្តាល​បាន​ជួប​ជាមួយ​បុគ្គលិក​គម្រោង និង បង្ហាញ​អំពី​កិច្ចសហការ​ជាមួយ​គម្រោង​។ ប៉ុន្តែ​ចៅក្រម​នៅឯ​សាលាដំបូង​រាជធានី​ភ្នំពេញ​មិនអាច​ជួប​ជាមួយ​បុគ្គលិក​គម្រោង​បាន​។​
  • កិច្ចពិភាក្សា​អំពី​ការរកឃើញ​របស់​របា​យ​ការណ៍​។​
​ដើម្បី​នរណា​?

​គោលដៅ​នៃ​ការសង្កេត​ការណ៍​សវនាកា​រ របាយការណ៍ និង​កិច្ចពិភាក្សា គឺ​តុលា​ការដែល​បាន​សង្កេត និង​ដៃគូ​ក្នុង​វិស័យ​យុត្តិធម៌​ដទៃទៀត​។ គោលដៅ​នៃ​គម្រោង​គឺ​សាធារណជន​ទូទៅ តាមរយៈ​ការជួយ​ឲ្យ​អ្នក​ទាំងនោះ បន្ត​កិច្ចខិតខំ​ប្រឹងប្រែង​កសាង​ទំនុកចិត្ត និង​ការគោរព តុលាការ និង​បង្កើន​នូវ​ភាពជឿជាក់​លើ​ដំណើរការ​តុលាការ​។​
 
 
បទបង្ហាញអំពីគំរោង
Creative Commons License