យើងជានរណា?

សូមជម្រាបសួរ និងសូមស្វាគមន៍

   យើងខ្ញុំសូមថ្លែងអំណរគុណដល់លោកអ្នក ចំពោះការចូលទស្សនាគេហទំព័ររ​ប​ស់​ម​ជ្ឈ​ម​ណ្ឌ​ល​សិ​ទ្ធិ​ម​នុ​ស្ស​ ​ ​(ម​.​ស​.​ម​.​ក​)​។​ ​ចំណាប់អារម្មណ៍ និងការគាំទ្ររបស់លោកអ្នកចំពោះ ម.ស.ម.ក គឺជាការផ្តល់កម្លាំងចិត្ត និងសំខាន់បំផុតដល់កិច្ចខិតខំការងាររបស់យើងខ្ញុំបន្តទៀតក្នុងបុព្វហេតុដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។

   បេសកកម្មការងាររបស់ ម.ស.ម.ក គឺដើម្បីដោះស្រាយបញ្ហាទាំងនេះ តាមរយៈការឃ្លាំមើលការរំលោភ បំពានសិទ្ធិមនុស្ស និងដំណើរការលទ្ធិប្រជាធិបតេយ្យ ការតស៊ូមតិដើម្បីឱ្យមានការផ្លាស់ប្តូរជាចាំបាច់នូវគោលនយោបាយ និងច្បាប់ ដើម្បីលើកកម្ពស់សិទ្ធិមនុស្ស និងតាមរយៈការផ្តល់អំណាចដល់សកម្មជន និងសហគមន៍ ក្នុងការ តស៊ូមតិគាំទ្រដល់សិទ្ធិរបស់ពួកគាត់។

  យើងក៏លើកកម្ពស់ផងដែរនូវយុទ្ធវិធីបែបកិច្ចសហប្រតិបត្តិការចំពោះសិទ្ធិមនុស្ស។ នេះមានន័យថាយើងធ្វើកិច្ចសហការជាមួយដៃគូដទៃៗទៀត និងព្យាយាមដោះស្រាយបញ្ហាសិទ្ធិមនុស្សនៅថ្នាក់មូលដ្ឋាន។ គម្រោងនីមួយៗរបស់យើងខិតខំពង្រឹងអំណាចដល់តួអង្គផ្សេងៗ ជាច្រើន រួមមាន ប្រជាពលរដ្ឋសាមញ្ញ សកម្មជនមូលដ្ឋាន អង្គការដែលមានមូលដ្ឋាននៅតាមសហគមន៍ជាដើម។ នៅលើគេហទំព័រនេះ លោកអ្នកនឹងអាចស្វែងរកព័ត៌មាន ពាក់ព័ន្ធនឹងតួអង្គទាំងនេះប៉ុន្តែលោកអ្នកក៏អាចរកតំណនានាដើម្បីភ្ជាប់ទៅនឹងដៃគូជាតិ និងអន្តរជាតិ ម្ចាស់ជំនួយ និងអង្គការដទៃទៀតដែលធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិមនុស្សនៅកម្ពុជាផងដែរ។

   យើងខ្ញុំសូមលើកទឹកចិត្តដល់អស់លោកអ្នកឱ្យប្រើប្រាស់គេហទំព័រនេះ ដើម្បីឈ្វេងយល់បន្ថែមទៀតអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា និងអំពីសាវតាររបស់ ម.ស.ម.ក បុគ្គលិក និងការងារលើកកម្ពស់ផ្នែក សិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ។ គេហទំព័រនេះ បញ្ចូលឯកសារនានារបស់ ម.ស.ម.ក មានដូចជា សេចក្តីថ្លែងការណ៍ របាយការណ៍ ព្រឹត្តិការណ៍ថ្មីៗ ស្តីពីកិច្ចការងាររបស់យើង ព្រមទាំងព័ត៌មានស្តីពីរបៀបដែលលោកអ្នកអាចគាំទ្រ ម.ស.ម.ក និងតាមដាននូវរាល់សកម្មភាពថ្មីៗរបស់យើងខ្ញុំ។

   ប្រសិនបើអស់លោកអ្នក មានសំនួរមកកាន់ ម.ស.ម.ក ឬចង់ចូលរួមក្នុងការងារជាមួយយើង សូមលោកអ្នកមេត្តាកុំរុញរាទាក់ទងមកយើងខ្ញុំ។ ទំព័រហ្វេសប៊ុក និង ទ្វីតធើ របស់យើងខ្ញុំគឺជាមធ្យោបាយដ៏ងាយស្រួលមួយដើម្បី ទទួលបានព័ត៌មានថ្មីៗពាក់ព័ន្ធនឹងស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា និងតាមដាននូវរាល់សកម្មភាពនានារបស់យើងខ្ញុំ។ យើងខ្ញុំសង្ឃឹមថា គេហទំព័ររបស់ ម.ស.ម.ក នឹងជាប្រភពដ៏មានប្រយោជន៍មួយសម្រាប់លោកអ្នក ហើយលោកអ្នកនឹងបន្តចូលទស្សនាគេហទំព័រនេះជាដរាប។

សូមស្វាគមន៍ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅដល់លោកអ្នក ចំពោះការចូលទស្សនាគេហទំព័ររបស់យើងខ្ញុំ។​​​​​​​​​​​​​​​​​​​​​​

រូបសញ្ញាសម្គាល់របស់​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​) គឺ រូបសត្វស្លាបពណ៌ស កំពុង​ហើរ​បំបែក​ចេញ​ពីរង្វង់​មូល ពណ៌ផ្ទៃមេឃ ដែល​មាន​ន័យថា គឺ​ជា​ការ​ទាមទារ​សេរីភាព​នៅកម្ពុជា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​)​ គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល ​មិនមាន​និន្នាការ​នយោបាយ​ ឯករាជ្យ​ ឈានមុខ​មួយ​ដែល​ធ្វើការ​ដើម្បី​លើកកម្ពស់ និង​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស​ពិសេស​សិទ្ធិ​ពលរដ្ឋ​និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា​។ យើង​ធ្វើ​ការផ្តល់អំណាច​ដល់​ស​ង្គ​ម​ស៊ីវិល​ដើម្បី​ទទួល​បាន​​សិទ្ធិ ​និងសម្រេច​បាន​នូវ​វឌ្ឍន​ភាព​។ តាមរយៈ​ការស្រាវជ្រាវ​និង​ការវិភាគ​យ៉ាង​លម្អិត​យើង​បង្កើត​នូវ​គោលការណ៍ថ្មីៗ​និង​ធ្វើ​ការតស៊ូ​មតិ​ឲ្យ​មានការ​អនុវត្ត​។​

អានបន្ថែម៖ តម្លាភាព អភិបាលកិច្ច និងថវិកា

ស​ក​ម្ម​ជ​ន​កា​រ​ពា​រ​សិ​ទ្ធិ​ម​នុ​ស្ស​ ​លោ​ក​ ​កឹ​ម​ ​សុ​ខា​ ​បា​ន​ប​ង្កើ​ត​ ​ម.​ស​.​ម​.​ក​ ​នៅ​ក្នុ​ង​ខែ​ ​ ​វិ​ច្ឆិកា​ ​ឆ្នាំ​២​០​០​២​។​ ​នៅ​ខែ​ធ្នូ​ ​ឆ្នាំ​២​០០​៥​ ​លោ​ក​ត្រូ​វ​បា​ន​អា​ជ្ញា​ធ​រ​ចា​ប់​ខ្លួ​ន​ ​និ​ង​ឃុំ​ខ្លួ​ន​ជា​មួ​យ​នឹ​ង​ស​ក​ម្ម​ជ​ន​ដ​ទៃ​ទៀ​ត​ ​ក្រោ​ម​កា​រ​ចោ​ទ​ប្រ​កា​ន់​ពី​ប​ទ​ប​រិ​ហា​រ​កេ​រ្មិ៍​ ដោ​យ​សា​រ​ម​តិ​យោ​ប​ល់​ដែ​ល​ត្រូ​វ​បា​ន​ស​រ​សេ​រ​ដោ​យ​ជ​ន​មិ​ន​ស្គា​ល់​​អ​ត្ត​ស​ញ្ញា​ណ​លើ​ប​ដា​ដែ​ល​បា​ន​ដា​ក់​ប​ង្ហា​ញ​នៅ​ថ្ងៃ​ប្រា​រ​ព្ធ​ទិ​វា​សិ​ទ្ធិ​ម​នុ​ស្ស​។​ ​ស​ក​ម្ម​ជ​ន​ទាំ​ង​អ​ស់​ ​ត្រូ​វ​បា​ន​ដោះ​លែ​ង​វិ​ញ​ ​ប​ន្ទា​ប់​ពី​មា​ន​ស​ម្ពា​ធ​ជា​អ​ន្ត​រ​ជា​តិ​ ​និ​ង​ប​ន្ទា​ប់​ពី​មា​ន​យុ​ទ្ធ​នា​កា​រ​មួ​យ​ដើ​ម្បី​សិ​ទ្ធិ​សេ​រី​ភា​ព​ខា​ង​កា​រ​ប​ញ្ចេ​ញ​ម​តិ​ ​ដឹ​ក​នាំ​ដោ​យ​លោ​ក​ ​ ​អ៊ូ​ ​វី​រៈ​ ​នា​យ​ក​ផ្នែ​ក​ត​ស៊ូ​ម​តិ​រ​ប​ស់​ ​ម​.​ស​.​ម​.​ក​។​ ​

នៅ​ដើ​ម​ឆ្នាំ​២​០​០​៧​ ​លោ​ក​ ​កឹ​ម​ ​សុ​ខា​ ​បា​នលាឈប់ពី ម.ស.ម.ក ដោយបានបន្តអាជីពជាអ្នកនយោបាយ។ លោក អ៊ូ វីរៈ ត្រូវបានតែងតាំងជាប្រធាន ជំនួសលោកកឹម សុខា ​​ហើ​យ​នៅ​ឆ្នាំ​នោះ​ដែ​រ​ ​លោ​ក​បា​ន​ទ​ទួ​ល​ពា​ន​រ​ង្វា​ន់​ ​Reebox Human Rights Award ដោ​យ​​​សា​រ​កា​រ​ងា​រ​លើ​ក​ក​ម្ព​ស់​សេ​រី​ភាព​ខា​ង​កា​រ​ប​ញ្ចេ​​​ញ​ម​តិ​រ​ប​ស់​លោ​ក​។​ ​នៅ​ខែ​មី​នា​ ​ឆ្នាំ​២​០​១​៤​ ​លោ​ក​ ​អ៊ូ​ ​វី​រៈ​ ​បា​ន​លា​លែ​ង​ពី​ដំ​ណែ​ង​ជា​ប្រ​ធា​ន​ ​ម​.​ស​.​ម​.​ក​ ​ហើ​យ​បា​​​ន​ជំ​នួ​ស​ដំ​ណែ​ង​ ​ដោ​យ​លោ​ក​ស្រី​ ​ច​ក់​ ​សុ​ភា​ព​ ​ដែ​ល​ប​ច្ចុ​ប្ប​ន្ននេះ​ ​បា​ន​ដឹ​ក​នាំ​ ​ម​.​ស​.​ម​.​ក​ ​កា​ន់​ដំ​ណែ​ង​ជា​នា​យិ​កា​ប្រ​តិ​ប​ត្តិ​។​

ម​ជ្ឈ​​​​​​ម​​​ណ្ឌ​​​ល​​​សិ​​​ទ្ធិ​​​ម​​​​នុ​ស្ស​​​​ក​​​ម្ពុ​​​ជា ត្រូវ​បាន​គេ​ទទួល​ស្គាល់​ពីស្នាដៃការងារ​ជាច្រើន តាមរយៈ​​​​ ​​សមាជិក​​​បុ​គ្គ​លិ​​​​ក​​បា​ន​​​ទ​ទួ​​ល​​ឬ​ត្រូវបា​ន​តែង​តាំ​ង​ស​ម្រា​ប់​ពានរង្វាន់​ដូ​ច​ខា​ង​ក្រោ​ម​៖

  • ​ជ័​យ​លា​ភី​ពា​ន​រ​ង្វា​ន់​ ​ប​ណ្តា​ញ​ទំ​នា​ក់​ទំ​ន​ង​ស​ម្រា​ប់​កា​រ​ផ្លា​ស់​ប្តូ​រ​ស​ង្គ​ម​ ​ប្រ​ចាំ​ឆ្នាំ​២​០​១​៣​ ​ស​ម្រា​ប់​គេ​ហ​ទំ​ព័​រ​អំ​ពី​ ​“​សិ​ទ្ធិ​”​ ​w​w​w​.​s​i​thi.org របស់ម​ជ្ឈ​ម​ណ្ឌ​ល​សិ​ទ្ធិ​ម​នុ​ស្ស​ក​ម្ពុ​ជា​ ​។​
  • ​ជ័​យ​លា​ភី​ពា​ន​រ​ង្វា​ន់​ Information Society Innovation Fund Award (ISIF) ២​០​១​១​,​ ​ប្រ​ភេ​ទ​សិ​ទ្ធិ​ ​និ​ង​សេ​រី​ភា​ព​រ​ប​ស់​ ​w​w​w.sithi.org ដែ​ល​បា​ន​ប​ង្កើ​ត​គេ​ហ​ទំ​ព័​រ​អំ​ពី​សិ​ទ្ធិ​ម​នុ​ស្ស​មុ​ន​គេ​នៅ​ក​ម្ពុ​ជា​។​
  • ​លោ​ក​ស្រី​ ​ច​ក់​ ​សុ​ភា​ព​ ​នា​យិ​កា​ប្រ​តិ​ប​ត្តិ​ ​នៃ​ ​ម​.​ស​.​ម​.​ក​ ​ត្រូ​វ​បា​ន​តែ​ង​តាំ​ង​ដើ​ម្បី​ទ​ទួ​ល​ពា​ន​រ​ង្វា​ន់​ ​ ​ Lorenzo Natali Prize ប្រចាំ​ឆ្នាំ​២​០​០​៩​ ​ខា​ង​វិ​ជ្ជា​ជី​វៈ​សារព័ត៌មា​ន​ផ្នែ​ក​សិ​ទ្ធិ​ម​នុ​ស្ស​ ​និ​ង​កា​រ​អ​ភិ​វឌ្ឍ​ន៍​។​
  • ​លោ​ក​ ​អ៊ូ​ ​វី​រៈ​ ​អ​តី​ត​ប្រ​ធា​ន​ ​ហើ​យ​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​ជា​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​ភិ​បា​ល​រ​ប​ស់​ ​ម​.​ស​.​ម​.​ក​ ​ត្រូ​វ​បា​ន​តែ​ង​តាំ​ង​​​ដើ​ម្បី​ទ​ទួ​ល​ពា​ន​រ​ង្វា​ន់​ ​J​o​h​n​ Humphrey Freedom Award ប្រ​ចាំ​ឆ្នាំ​២​០​០​៨​ ​ចំ​ពោះ​កា​រ​ងា​រ​លើ​ក​ក​ម្ព​ស់​ ​និ​ង​កា​រ​ពា​រ​ល​ទ្ធិ​ប្រ​ជា​ធិ​ប​តេ​យ្យ​ ​និ​ង​សិ​ទ្ធិ​ម​នុ​ស្ស​។​
  • ​​លោ​ក​ ​អ៊ូ​ ​វី​រៈ​ ​អ​តី​ត​ប្រ​ធា​ន​ ​ហើ​យ​ប​ច្ចុ​ប្ប​ន្ន​នេះ​ ​ជា​ប្រ​ធា​ន​ក្រុ​ម​ប្រឹ​ក្សា​ភិ​បា​ល​រ​ប​ស់​ ​ម​.​ស​.​ម​.​ក​ ​ជា​ជ័​យ​លា​ភី​ទ​ទួ​ល​ពា​ន​រ​ង្វា​ន់​ ​​R​e​ebox Human Rights Award ប្រ​ចាំ​ឆ្នាំ​២​០​០​៧​ ​ក្នុ​ង​កា​រ​ដឹ​ក​នាំ​យុ​ទ្ធ​នា​កា​រ​ដើ​ម្បី​សេ​រី​ភា​ព​ខា​ង​កា​រ​ប​ញ្ចេ​ញ​ម​តិ​នៅ​ក​ម្ពុ​ជា​។​