ប្រវត្តិរូប​សង្ខេប​រប​ស់សកម្ម​ជន​សិទ្ធិមនុស្ស​ចំនួន ៥ រូប

ថ្ងៃទី១៦ ខែ​ឧសភា ឆ្នាំ២០១៦

​គម្រោង​ការពារ​សេរីភាព​មូលដ្ឋាន​នៃ ម​.​ស​.​ម​.​ក ចេញផ្សាយ​កម្រង​ជីវប្រវត្តិ​សកម្មជន​សិទ្ធិមនុស្ស​ដែល​បង្ហាញ​ពី​ដំណើររឿង​រ៉ាវ​នៃ​ប្រជាពលរដ្ឋ​ដែល​បាន​ពុះពារ​ក្នុងការ​លើកកម្ពស់​ការ​គោរព​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។ បើទោះជា​មានការ​ប្រឈម ការយាយី ការបំភិតបំភ័យ ការគំរាមកំហែង និង​ការដាក់​ពន្ធនាគារ​ដោយសារតែ​សកម្ម​និយម​របស់ខ្លួន​យ៉ាងណាក៏ដោយ ក៏​ពួកគាត់​នៅតែ​បន្ត​ការប្រឹងប្រែង​ដើម្បី​សហគមន៍​របស់ខ្លួន​ដែរ​។ សាច់រឿង​របស់​ពលរ​ដ្ឋ​ទាំងនេះ គឺ​គ្រាន់តែ​ជា​ឧទាហរណ៍​មួយចំនួន​ក្នុងចំណោម​សកម្មជន និង​អ្នកការពារ​សិទ្ធិមនុស្ស​ជាច្រើន​នាក់​ផ្សេងទៀត​ដែល​បាន​ការពារ និង​លើកកម្ពស់​បុព្វហេតុ​សិទ្ធិមនុស្ស​យ៉ាង​ប្តូរផ្តាច់​នៅ​ទូទាំងប្រទេស​កម្ពុជា​។ កម្រង​ជីវប្រវត្តិ​នេះ​ចងក្រង​ឡើងជា​បន្ត​បន្ទាប់ពី​ការចេញផ្សាយ​ជីវប្រវត្តិ​សកម្មជន​ប្រាំមួយ​នាក់​ផ្សេងទៀត​កាលពី​ខែតុលា ឆ្នាំ​២០១៥។