ជីវប្រត្តិ​អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា

អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា ប្រឈមនឹងបញ្ហាជាច្រើនដោយសារតែការបំពេញវិជ្ជាជីវៈ និងការតស៊ូមតិរបស់ខ្លួនដើម្បីសេរីភាពបញ្ចេញ​មតិ​ និងសិទ្ធិមនុស្ស។ បញ្ហាប្រឈមទាំងនេះរួមមាន ការគំរាមកំហែង  ការបំភិតបំភ័យ ការ​ចោទប្រកាន់ពី​បទ​ព្រហ្មទណ្ឌ​ ការ​ចាប់​ខ្លួន ការ​ឃុំ​ខ្លួន ការ​យាយី​តាម​ផ្លូវ​តុលាការ​​ និង​ការ​រើស​អើង​ជាដើម។ 

​​គម្រោងបង្កើនការគោរពសិទ្ធិនៅកម្ពុជាបានចងក្រងជីវប្រវត្តិរបស់អ្នកសារព័ត៌មាន និងអ្នកការពារសិទ្ធិមនុស្សចំនួន១៥រូប ដើម្បី​បង្ហាញអំពី សាវតា កត្ដាជម្រុញលើកទឹកចិត្ត ការជម្នះនូវ​បញ្ហា​ប្រឈម​ និងការងារ​ដែល​ពួកគេ​បានធ្វើ​ដើម្បី​លើក​កម្ពស់​សេរីភាព​បញ្ចេញ​មតិ​និង​សិទ្ធិមនុស្សនៅកម្ពុជា។ រឿង​រ៉ាវ​របស់អ្នកនោះ​ត្រូវ​បាន​ដាក់​បង្ហាញ ​​ទិវា​សេរីភាព​សារព័ត៌មានឆ្នាំ​២០២៣កន្លងមក។