ប្រវត្តិរូបសង្ខេបរបស់សកម្មជនសិទ្ធិមនុស្សចំនួន ៦ រូប ឆ្នាំ ២០១៥
នៅឆ្នាំ ២០១៥ គម្រោងការពារសេរីភាពមូលដ្ឋាននៃ ម.ស.ម.ក បានចងក្រងជីវប្រវត្តិសកម្មជនសិទ្ធិមនុស្សចំនួន ៦នាក់ ធ្វើការផ្នែកផ្សេងៗគ្នា។ ជីវប្រវត្តិទាំងនេះបង្ហាញពីដំណើររឿងរ៉ាវនៃប្រជាពលរដ្ឋចំនួន ៦នាក់ ដែលបានពុះពារក្នុងការលើកកម្ពស់ការគោរពសិទ្ធិមនុស្សនៅកម្ពុជា។ បើទោះជាមានការប្រឈមការយាយី ការបំភិតបំភ័យ ការគំរាមកំហែង និងការដាក់ពន្ធនាគារដោយសារតែសកម្មភាពរបស់ខ្លួនយ៉ាងណាក៏ដោយ ក៏ពួកគាត់នៅតែបន្តការប្រឹងប្រែងជួយការងារក្នុងសហគមន៍របស់ខ្លួនដែរ។ សាច់រឿងរបស់ពលរដ្ឋទាំងនេះ គឺគ្រាន់តែជាឧទាហរណ៍មួយក្នុងចំណោមសកម្មជន និងអ្នកការពារសិទ្ធិមនុស្សជាច្រើននាក់ផ្សេងទៀតដែលបានការពារ និងលើកកម្ពស់បុព្វហេតុសិទ្ធិមនុស្សយ៉ាងប្តូរផ្តាច់នៅទូទាំងប្រទេសកម្ពុជា។ សូមចុចនៅលើរូបភាពខាងក្រោម ដើម្បីអានសាច់រឿងរបស់អ្នកទាំងនោះ និងស្វែងយល់បន្ថែមអំពី គម្រោងការពារសេរីភាពមូលដ្ឋាន របស់ ម.ស.ម.ក ។