ជីវប្រវត្តិសកម្មជនអ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា

សកម្មជនអ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា បានជួបបញ្ហាប្រឈមជាច្រើនដោយសារសកម្មភាពតស៊ូមតិរបស់ពួកគេក្នុងការលើកស្ទួយសិទ្ធិមនុស្សនៅប្រទេសកម្ពុជា។ បញ្ហាប្រឈមទាំងនោះរួមមាន ការគំរាមគំហែង ការរើសអើង ការបំភិតបំភ័យ ការរំលោភបំពាន និងការចោទប្រកាន់ ឬបៀតបៀនផ្លូវច្បាប់។

​ជីវប្រវត្តិសកម្មជនទំាងនេះនឹងបង្ហាញជាទម្រង់រូបថតដោយមានរៀបរាប់អំពីជីវប្រវត្តិ កត្តាជម្រុញលើកទឹកចិត្តដែលនំាឱ្យពួកគេក្លាយជាសកម្មជន ព័ត៌មានផ្ទាល់ខ្លួន ការដោះស្រាយបញ្ហាប្រឈមនានា បូករួមទាំងសកម្មភាពផ្សេងៗដែលពួកគេបានធ្វើដើម្បីជម្រុញឱ្យមានសមភាពយេនឌ័រ និងការគោរពសិទ្ធិអ្នកស្រលាញ់ភេទដូចគ្នា និងភាពជោគជ័យមួយចំនួនផងដែរ។

គម្រោងសំឡេងដើម្បីសមភាពយេនឌ័រនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានចងក្រងជីវប្រវត្តិ ទំាងនេះឡើងដោយបានចុះសំភាសន៍ផ្ទាល់ជាមួយសកម្មជនអ្នកការពារសិទ្ធិមនុស្សជាស្ត្រី និងអ្នកស្រឡាញ់ភេទដូចគ្នា។

អ្នកអាចទាញយកជីវប្រវត្តិទំាងនេះបាននៅនៅ​ទីនេះ