ប្រតិទិនអ្នកការពារសិទ្ធិមនុស្សជាស្ត្រីឆ្នាំ២០២០

អ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៅក្នុងវិស័យការងារ បានជួបបញ្ហាប្រឈមជាច្រើនក្នុងការងារតស៊ូមតិរបស់ពួកគេក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា។ បញ្ហាប្រឈមទាំងនោះមានដូចជា ការធ្វើទុក្ខបុកម្នេញមកលើថ្នាក់ដឹកនាំសហជីពតាមរយៈការប្រើប្រាស់ប្រព័ន្ធតុលាការ ការរឹតត្បិតសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ ចងក្រង និងជួបប្រជុំ (រួមទាំងសិទ្ធិសេរីភាពក្នុងការធ្វើកូដកម្ម) និងការរើសអើងមកលើសហជីពឯករាជ្យជាដើម។

ជីវប្រវត្តិអ្នកការពារសិទ្ធិមនុស្សជាស្ត្រីទាំងនេះនឹងដាក់បង្ហាញផ្ទាំងរូបភាពរបស់ស្រ្តីទាំងនោះ អមជាមួយនឹងសម្រង់ខ្លឹមសារយល់ឃើញរបស់ស្រ្តី និងប្រតិទិនឆ្នាំ ២០២០ ព្រមទាំង ទម្រង់រូបថតដោយមានរៀបរាប់អំពីប្រវត្តិសង្ខេបនៃការងាររបស់ពួកគេ កត្តាដែលជម្រុញទឹកចិត្តពួកគេឲ្យក្លាយជាអ្នកការពារសិទ្ធិមនុស្ស ការដោះស្រាយបញ្ហាប្រឈមនានា បូករួមទាំងភាពជោគជ័យដែលពួកគេបានធ្វើកន្លងមកក្នុងនាមជាអ្នកការពារសិទ្ធិការងារជូនកម្មករ។

គម្រោងផ្សព្វផ្សាយសំឡេងអ្នកការពារសិទ្ធិមនុស្សជាស្ត្រីនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ដែលមានការគាំទ្រពីមជ្ឈមណ្ឌលធនធានធុរកិច្ចនិងសិទ្ធិមនុស្ស បានចងក្រងជីវប្រវត្តិការងាររបស់អ្នកការពារសិទ្ធិមនុស្សជាស្ត្រីឡើង ដោយផ្អែកលើខ្លឹមសារដែលបានមកពីការសម្ភាសន៍ផ្ទាល់ពីស្រ្តីទាំងនោះ។ កម្រងជីវប្រវត្តិការងាររបស់ស្រ្តីទាំងនោះតាក់តែងឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់ និងផ្សព្វផ្សាយសំឡេងរបស់អ្នកការពារសិទ្ធិមនុស្សជាស្រ្តីទៅកាន់សាធារណៈជនទូទៅឲ្យបានយល់ដឹងពីបទពិសោធន៍ការងារ ក៏ដូចជាស្នាដៃក្នុងកិច្ចការងារកាពារសិទ្ធិមនុស្សរបស់ខ្លួន ជាពិសេសសិទ្ធិការងារ។

អ្នកអាចទាញយកប្រតិទិនឆ្នាំ២០២០សម្រាប់ព្យួរលើជញ្ជាំង នៅទីនេះ និងប្រតិទិនឆ្នាំ២០២០សម្រាប់ដាក់លើតុ នៅ​ទីនេះ

អ្នកអាចទាញយក និងចូលអានជីវប្រវតិ្តការងារលំអិតរបស់ស្រ្តីនីមួយៗបានតាមរយៈរូបភាពនិមួយៗខាងក្រោម៖