អភិបាលកិច្ច និងថវិកា

​ម​.​ស​.​ម​.​ក​ ​មា​ន​រ​ច​នា​ស​ម្ព័​ន្ធ​គ្រ​ប់​គ្រ​ង​យោ​ង​លើលក្ខន្តិកៈរបស់​ខ្លួន។​ ​យើ​ង​មា​ន​ក្រុ​ម​ប្រឹ​ក្សា​ភិ​បា​ល​ ​និ​ង​ក្រុ​ម​ប្រឹ​ក្សា​យោ​ប​ល់​ ​ដែ​ល​ស​មា​ជិ​ក​ក្រុ​មសុ​ទ្ធ​តែ​ជា​ប​ញ្ញ​វ័​ន្ត​ដែ​ល​ទ​ទួ​ល​បា​ន​ជោ​គ​ជ័​យ​ក្នុ​ង​អា​ជី​ព​កា​រ​ងា​រ​ ​ពោ​រ​ពេ​ញ​ដោ​យ​ប​ទ​ពិ​សោ​ធ​ន៍​ប្រ​ក​ប​ដោ​យ​ស​ក្តា​នុ​ព​ល​ ​មា​ន​ឆ​ន្ទៈ​មុះ​មុ​ត​ក្នុ​ង​បុ​ព្វ​ហេ​តុ​សិ​ទ្ធិ​ម​នុ​ស្ស​ ​និ​ង​ជួ​យ​ទំ​នុ​ក​ប​ម្រុ​ង​បេស​ក​ម្ម​កា​រ​ងា​រ​រ​ប​ស់​យើ​ង​។​

គ​ណៈ​ក​ម្មា​ធិ​កា​រ​គ្រ​ប់​គ្រ​ង​ ​ខ្នះ​ខ្នែ​ង​ប​ង្កើ​ត​ ​និ​ង​រិះ​រ​ក​វិ​ធី​ ដើ​​ម្បី​ធ្វើ​ឲ្យ​ស្ថា​ប័​ន​មា​ន​ភា​ព​រ៉ឹ​ង​មាំ​ ​និង​បំ​ពេ​ញ​បេ​ស​ក​ម្ម​កា​រ​ងា​រ​ប្រ​ក​ប​ប្រ​សិ​ទ្ធ​ភា​ព​ ​ដែ​ល​កា​រ​គ្រ​ប់​គ្រ​ង​ថ្នា​ក់​ក​ណ្តា​ល​ត្រូ​វ​បា​ន​ដា​ក់​ក​ម្រិ​ត​ ​ដើ​ម្បី​ឲ្យ​មា​ន​កា​រ​ទ​ទួ​ល​ខុ​ស​ត្រូ​វ​ ​និ​ង​មា​ន​ឱ​កា​ស​ប​ន្ថែ​ម​ស​ម្រា​ប់​ ​ម​ន្ត្រី​ដឹ​ក​នាំ​គ​ម្រោ​ង​បា​ន​ប​ញ្ចេ​ញ​គំ​និ​ត​យោ​ល​ប់​។​ ​ជោ​គ​ជ័​យ​រ​ប​ស់​ ​ម​.​ស​.​ម​.​ក​ ​គឺ​កើ​ត​ចេ​ញ​ពី​កិ​ច្ច​ខិ​ត​ខំ​ប្រឹ​ង​ប្រែ​ង​កា​រ​ងា​រ​រ​ប​ស់​បុ​គ្គ​លិ​ក​ឆ្នើ​ម​ៗ​រ​ប​ស់​យើ​ង​។​

ក្រុមប្រឹក្សាភិបាល

អ្នកស្រី មូល សំនៀង
អ្នកស្រី មូល សំនៀង

អ្នកស្រី មូល សំនៀង បច្ចុប្បន្នបម្រើការជានាយិកាប្រចាំកម្ពុជានៃ មូលនិធិហាប់ស្វែល ជាទីដែលអ្នកស្រី គាំទ្រដល់យុវនារីសិក្សានៅសកលវិទ្យាល័យ ដោយផ្តល់ឱ្យពួកគេនូវជំនាញភាពជាអ្នកដឹកនាំ និងធានានូវសុខុមាលភាពបញ្ញានិងស្មារតី ខណៈដែលពួកគេទទួលបានអាហារូបករណ៍សម្រាប់ការស្នាក់នៅក្នុងអន្តេវាសិកដ្ឋាននិងមជ្ឈមណ្ឌលបណ្តុះបណ្តាលភាពជាអ្នកដឹកនាំសម្រាប់និស្សិតនារីសាកលវិទ្យាល័យ នៃមូលនិធិហាប់ស្វែល។ អ្នកស្រីក៏ជាអ្នកសម្របសម្រួលកម្មវិធីរបស់ SHE-CAN ដោយបម្រើការជាមន្រ្តីបង្គោលក្នុងប្រទេស និងសម្របសម្រួលបេក្ខនារីអាហារូបករណ៍ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅសកលវិទ្យាល័យនានាក្នុងសហរដ្ឋអាមេរិក ។

អ្នកស្រីមានបទពិសោធន៍ជាងម្ភៃឆ្នាំ លើការរៀបចំ គ្រប់គ្រង និងការអនុវត្តកម្មវិធី ដែលទាក់ទងទៅនឹងសិទ្ធិនិងសន្តិសុខជាមូល ដ្ឋានរបស់ស្ត្រីនៅក្នុងអង្គការសង្គមស៊ីវិល។ អ្នកស្រីបានដឹកនាំកម្មវិធីស្តីពីអំពើហិង្សាលើស្ត្រី នៅមូលនិធិអាស៊ី ព្រមទាំងបានគ្រប់គ្រងកម្មវិធីផ្តួចផ្តើមគំនិតសម្រាប់ការអប់រំ ដែលផ្តល់អាហារូបករណ៍ដល់ក្មេងស្រីមកពីគ្រួសារជួបការលំបាកក្នុងជីវភាព។

អ្នកស្រីក៏បានបម្រើការជាអ្នកផ្តល់យោបល់ប្រចាំនៅកម្ពុជាសម្រាប់អង្គការ Give2Asia ផង ដែរ។ អ្នកស្រី មានឯកទេសផ្នែកលើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងវិស័យនយោបាយ អំពើហិង្សាផ្នែកយេនឌ័រ ការជួញដូរស្ត្រីនិងកុមារ ហើយនិងការទទួលបានការអប់រំរបស់ក្មេងស្រី។ អ្នកស្រី សំនៀងបានទទួលសញ្ញាប័ត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងការអភិវឌ្ឍ ពីវិទ្យាស្ថានគ្រប់គ្រងអាស៊ី នៅហ្វីលីពីន។

អាត សុធាវី
អាត សុធាវី

អាត សុធាវី គឺជាស្ថាបនិក Think Plastic ដែលជាយុទ្ធនាការ អប់រំផ្សព្វផ្សាយអំពីបរិស្ថាន ដែលផ្តោតសំខាន់ទៅលើផលប៉ះពាល់នៃការ ប្រើប្រាស់ប្លាស្ទិកដែលប្រើតែម្តងបោះចោល និង ធ្វើការលើកទឹកចិត្តឲ្យប្រជាជនកម្ពុជា ចូលរួមកាត់បន្ថយការប្រើប្រាស់ និង ចូលរួមការការពារបរិស្ថាន។ សុធាវីមានបទពិសោធន៌ជាង ១៥ ឆ្នាំលើផ្នែក ប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ជាអ្នកផ្តល់ប្រឹក្សា និង បង្ហាត់បង្ហាញជំនាញលើផ្នែក ការង្កើតមាតិការ និង ការផលិតវីដេអូ ។

សុធាវី ធ្លាប់ធ្វើការជាមួយ អង្គការក្នុងស្រុក និង ក្រៅរដ្ឋាភិបាល ក្នុង ប្រទេសកម្ពុជា និង ប្រទេសជាច្រើនក្នុងតំបន់អាស៊ីអាគ្នេយ៍ និង ប៉ាស៊ីហ្វិក។សុធាវីមានសម្ធិផលច្រើនក្នុងការធ្វើការងារសង្គម ហើយទទួលបានពានរង្វាន់ ស្ត្រីឆ្នើមប្រចាំតំបន់អាស៊ីអាគ្នេយ៍ ផ្នែកប្រព័ន្ធផ្សព្វផ្សាយ និង ទំនាក់ទំនង ក្នុង ឆ្នាំ 2020 និង បណ្ណសរសើរមេត្រីភាពបរិស្ថាន ឆ្នាំ ២០១៩ ពីក្រសួងបរិស្ថាន។

រស់ សារ៉ាយអណ្តែត
រស់ សារ៉ាយអណ្តែត

លោក​ រស់ សារ៉ាយ​អណ្តែត​ ទទួល​បាន​​បរិញ្ញាបត្រ​ផ្នែក​ចិត្ត​វិទ្យា​ពីសាកល​វិទ្យា​ល័យ​ភ្នំពេញ​ក្នុង​ឆ្នាំ២០០២ និង​បរិញ្ញាបត្រ​​វិទ្យាសាស្ត្រ​អប់​រំ​ និង​ភាសា​អង់គ្លេស​ពី​មហា​វិទ្យាល័យ​គរុកោសល្យ​ក្នុង​ឆ្នាំ២០០៣។ លោកព្រម​ទាំង​បាន​បញ្ចប់ការ​សិក្សា​​ថ្នាក់​បរិញ្ញា​បត្រ​ជាន់​ខ្ពស់​ផ្នែក​គ្រប់គ្រង​ការ​អភិវឌ្ឍក្នុង​ឆ្នាំ២០១៣ ពីសាកល​វិទ្យាល័យ​ ន័រ​តុន​។

លោកអណ្តែត​ មាន​បទ​ពិសោធន៍ក្នុង​ការ​ផ្តល់​ការ​​​គាំទ្រផ្នែក​​ចិត្ត​សាស្ត្រ​​និង​នីតិសម្បទាដល់​ប្រជាពលរដ្ឋ​ដែលមាន​បញ្ហា​សុខភាព​ផ្លូវ​ចិត្ត​ និង​មាន​បទពិសោធន៍​ក្នុង​ការ​បណ្តុះ​បណ្តាល​ដល់​យុវជន​ក្នុង​សហគមន៍និង​សាលា​រៀន​។ លោក​ក៏ធ្លាប់​មាន​បទពិសោធន៍​ផ្នែក​សម្រប​សម្រួល​គម្រោងមួយ​ ដែល​​ផ្តល់​​​អន្ត​រាគមន៍ដល់​កុមារជាជន​ពិការ​នៅ​ក្នុង​សហគមន៍​ផង​ដែរ​។

លោក សេក សោភ័ណ
លោក សេក សោភ័ណ

លោក​ សេក​ សោភ័ណ​ គឺ​ជា​មេធាវី និង​ជា​ស្ថាបនិកនៃការិយាល័យមេធាវី រ៉ៃ & ប៊ីស៊ីនីស( RIGHTS & BUSINESS LAW OFFICE )​នៅ​កម្ពុជា។ លោក​ទទួល​បានសញ្ញាប័ត្រថ្នាក់​អនុបណ្ឌិតផ្នែក​​​ច្បាប់។ លោក​មាន​បទ​ពិសោធន៍ការងារ​ជាច្រើន​ ទាក់ទងផ្នែក​​កំណែទម្រង់​ច្បាប់​ប្រព័ន្ធ​យុត្តិធម៌ បោះឆ្នោត​ និង​សិទ្ធិ​ការ​ងារ​ និងមាន​បទពិសោធន៍​ធ្វើការ​ងារ​ជាច្រើន​​ឆ្នាំជាមួយ​អង្គការ​សង្គម​ស៊ីវិល និងធ្លាប់​ធ្វើ​ការ​ងារ​លើ​ករណី​សិទ្ធិ​មនុស្សមួ​យ​ចំនួន​ ជាពិសេស​ករណីពាក់ព័ន្ធ​ក្នុង​​ជម្លោះ​ដីធ្លីដែល​​ប៉ះ​ពាល់​ដល់​សហគមន៍​ជន​ជាតិ​ដើម​​។

លោក​ធ្លាប់​ធ្វើ​ជា​គ្រូ​បង្រៀន​ច្បាប់ក្នុង​កម្ម​វិធីនីតិ​រដ្ឋ​និង​លទ្ធិប្រជាធិបតេយ្យ​​គ្រប់គ្រង​ដោយ​សាកល​វិទ្យា ល័យ​ សាន​ ហ្រា្វនស៊ីស្កូ (San Francisco) ធ្លាប់ទទួល​ការ​បណ្តុះ​បណ្តាល​អំពី​បទដ្ឋាន​សិទ្ធិ​មនុស្សនៅទីក្រុង​កូប៉ិន​ហាក អំពីអង្គការ​ពល​កម្ម​អន្ត​រជាតិ ហើយ​និង​បទដ្ឋាន​អង្គការ​សហប្រជាជាតិ​ស្តីពីសិទ្ធិ​​របស់​ជន​ជាតិ​ដើម​និង​ការ​សម្រុះ​សម្រួល​។

លោកក៏​ធ្លាប់​ធ្វើការ​ងារ​ ​ក្នុង​តួនាទីជាអ្នក​សម្រប​សម្រួល​គម្រោងថ្នាក់​ជាតិ​ជូន​អង្គការ​ពល​កម្ម​អន្ត​រជាតិអស់រយៈពេល​១០ឆ្នាំ​ ដែលលោក​បាន​សម្រប​សម្រួល​ជាមួយ​ រដ្ឋាភិបាល​អង្គការ​មិន​មែន​រដ្ឋាភិបាល​ អង្គការ​អន្ត​រជាតិ​ អង្គការ​សហប្រជាជាតិ ដើម្បី​អោយសហគមន៍​ជន​ជាតិ​ដើមក្លាយ​​ជានីតិ​បុគ្គល​និងការ​ផ្តល់ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​​ថ្នាក់​ឃុំនៅ​កម្ពុជា។ ​លោក​ធ្លាប់ធ្វើ​ជាគ្រូ​បង្រៀន​ច្បាប់​ស្តីពីប្រព័ន្ធ​ផ្សព្វ​ផ្សាយព័ត៌មាន​​នៅ​សាកល​វិទ្យាល័យភូមិន្ទ​ភ្នំពេញផងដែរ។

ព្រះមុនីចរិយាវង្ស​ ហ៊ុន​ ខេមរា
ព្រះមុនីចរិយាវង្ស​ ហ៊ុន​ ខេមរា

ព្រះមុនីចរិយាវង្ស ហ៊ុន ខេមរា ជាទីប្រឹក្សាគណៈសង្ឃនាយក ទទួលបន្ទុកផ្នែកវិបស្សនាធុរៈ និងទីប្រឹក្សាពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា ទីប្រឹក្សា​នៃ​វិទ្យាស្ថានធម្មិកៈអន្តរជាតិ​ ជានាយកប្រតិបត្តិ​នៃ​ពុទ្ធ​មណ្ឌល​អន្តរជាតិ​កម្ពុជា​ នៅប្រទេស​ស្រីលង្កា​ និង​​ជា​ព្រះ​ប្រធាន​កិត្តិយស​នៃ​អង្គការមជ្ឈមណ្ឌលបច្ចុប្បន្នកម្ពុជា។ ​ព្រះតេជគុណ​ ​ក៏ជា​សាស្ត្រា​ចារ្យបង្រៀន​នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ផង​ដែរ​។​ ព្រះ​តេជគុណ​ បាន​បញ្ចប់ថ្នាក់បរិញ្ញាបត្រ​ផ្នែក​ចិត្ត​វិទ្យា​ពី​សាកល​វិទ្យាល័យ​ ភីរ៉ាដេនយ៉ា​ ប្រទេស​ស្រី​លង្កា និងថ្នាក់អនុបណ្ឌិតផ្នែកសិក្សា​​ ​​ព្រះពុទ្ធ​សាសនា​ នៅ​សាកល​វិទ្យាល័យ​ព្រះពុទ្ធ​សាសនា និង​បាលី នៅប្រទេស​ស្រីលង្កា ហើយ​បច្ចុប្បន្ន​ព្រះ​តេជគុណជា​បេក្ខជន​​ថ្នាក់​បណ្ឌិតផ្នែកសិក្សា ​ព្រះពុទ្ធ​សាសនា​ (ចិត្តវិទ្យាព្រះពុទ្ធ​សាសនា)​ នៅ​សាកល​វិទ្យាល័យស្រីជយវធ៌នបុរ ប្រទេស​ស្រីលង្កា។

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា​(​ម​.​ស​.​ម​.​ក​) ផ្តោត​ការយកចិត្តទុកដាក់​យ៉ាងខ្លាំងលើ​លទ្ធផល​នៃ​ការបំពេញ​ការងារ ដើម្បី​ធានា​ថា ខ្លួន​កំពុង​ប្រើប្រាស់​បែបផែន​គ្រប់គ្រង​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ជា​អតិបរមា ប្រកបដោយ​ប្រសិទ្ធភាព និង​ប្រសិទ្ធ​ផល​ខ្ពស់ ទទួលបាន​ពី​ការចាត់ចែង​ដោយ​ហ្មត់ចត់ នូវ​ធនធានមនុស្ស​និង​ធនធាន​ហិរញ្ញវត្ថុ​របស់ខ្លួន ជាពិសេស​ប្រកាន់ខ្ជាប់​តាម​គោល​ការណ៍​ហិរញ្ញវត្ថុ​​របស់ខ្លួន ។ ម​.​ស​.​ម​.​ក​មានជំនឿថា ការដាក់បញ្ចូល​នូវ​យុទ្ធសាស្ត្រ​ផ្តោតលើ​លទ្ធផល​នេះ ទៅក្នុង​​គោល​ការណ៍​នានា​​របស់ខ្លួន នឹង​ជំរុញ​ឲ្យ​សម្រេចបាន​នូវ​ការរៀបចំ​ផែនការ ការអនុវត្ត​ផែនការ ការត្រួតពិនិត្យ និង​ការវាយតម្លៃ​លើ​គម្រោង​កម្មវិធី និង​លើ​ស្ថានភាព​ហិរញ្ញវត្ថុ ដែលមាន​លក្ខណៈ​ប្រសើរ និង​ផ្តល់​សុវត្ថិភាព​ខ្ពស់ ។ តាមរយៈ​យុទ្ធសាស្ត្រ​ទាំងនេះ ម​.​ស​.​ម​.​ក​ប្រកាន់ខ្ជាប់​នូវ​គណនេយ្យភាព​ចំពោះ​ម្ចាស់ជំនួយ អ្នកគាំទ្រ និង​សាធារណជន ឲ្យ​បាន​ជ្រាប​ពី​ការងារ​ប្រចាំថ្ងៃ និង​សមិទ្ធិផល​នានា​របស់ខ្លួន។ ជារួម ម​.​ស​.​ម​.​កមាន​គោលការណ៍​មួយ​គឺ ការប្រកាន់​ខ្ជាប់​នូវ​តម្លាភាព តាមរយៈ​ការបង្ហាញ​នូវ​គោល​ការណ៍​នានា និង​របាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​ប្រចាំខែ​របស់ខ្លួន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​

ក្នុង​ផ្នែក​នេះ លោកអ្នក​នឹង​អាច​ទទួលបាន​ព័ត៌មាន អំពី​របាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​របស់​ម​.​ស​.​ម​.​ក ដែលមាន​បង្ហាញ​នូវ​ថវិកា​ចំណូល និង​ចំណាយ ដែល​ទទួលបាន​ពី​ម្ចាស់ជំនួយ​នានា និង​តាម​គម្រោង ដែលមាន​បែងចែក​ជា​បី​ផ្នែក៖

  • បុគ្គលិក
  • រដ្ឋបាល និង​ការផ្គត់ផ្គង់​ផ្សេងៗ
  • គម្រោង​សកម្មភាព

បន្ថែម​លើ​ការផ្សព្វផ្សាយ​នូវ​របាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​ប្រចាំខែ ម​.​ស​.​ម​.​កបាន​ចុះ​កិច្ចព្រមព្រៀង​រយៈពេល ៥ ឆ្នាំ ជាមួយ​ក្រុមហ៊ុន​សវន​កម្ម​ឈ្មោះ ហ្វុ​នតា​មី​ឡា ដុ​នា​ស្កូ កាលពី​ឆ្នាំ​២០០៩ សម្រាប់​ការចុះ​ធ្វើ​សវនកម្ម​ជាទូទៅ​ប្រចាំឆ្នាំ និង​តាម​គម្រោង​ចំនួន ៣ ក្នុង​ឆ្នាំ​នីមួយៗ ។

ម​.​ស​.​ម​.​ក លើកទឹកចិត្ត​ដល់​អង្គការ​ផ្សេងទៀត ឲ្យ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​តម្លាភាព ក្នុង​ស្ថាប័ន និង​បុគ្គលិក​របស់ខ្លួន ហើយ​​ដាក់​បង្ហាញ​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ប្រភព​ចំណូល និង​រាល់​ចំណាយ​នានា​របស់ខ្លួន​ផងដែរ៕

ល.រកាលបរិច្ឆេទចេញផ្សាយចំណងជើងឯកសារ
1Jan 01, 202412_FUND BALANCE BY DONOR FOR THE MONTH ENDED DEC 2023
2Dec 01, 202311_FUND BALANCE BY DONOR FOR THE MONTH ENDED NOV2023
3Nov 01, 202310_FUND BALANCE BY DONOR FOR THE MONTH ENDED OCT 2023
4Oct 01, 20239_FUND BALANCE BY DONOR FOR THE MONTH ENDED SEP 2023
5Sep 01, 20238_FUND BALANCE BY DONOR FOR THE MONTH ENDED AUG 2023

មើលរបាយការណ៍​តុល្យភាព​ហិរញ្ញវត្ថុ​ប្រចាំខែទាំងអស់

នៅលើ​ទំព័រ​នេះ លោកអ្នក​នឹង​អាច​ស្វែងរក​ព័ត៌មាន អំពី​អ្នកគាំទ្រ​និង​ម្ចាស់ជំនួយ ទាំង​បច្ចុប្បន្ន​និង​អតីត រប​ស់ម​.​ស​.​ម​.​ក និង​អំពី​ទិដ្ឋភាព​ការងារ​ម​.​ស​.​ម​.​ក ដែល​អ្នកគាំទ្រ​និង​ម្ចាស់ជំនួយ​ទាំងនោះ​បានផ្តល់​វិភាគទាន សម្រាប់​ទំនុកបម្រុង​ដល់ ៖ គម្រោង​ពង្រឹង​អំណាច​សហគមន៍​, កិច្ច​ស្រាវជ្រាវ និង​តស៊ូ​មតិ​, ឬ​ប្រភព​មូលនិធិ​ចម្បង​នៃ​ម​.​ស​.​ម​.​ក ។​

ម​.​ស​.​ម​.​ក​បាននិងកំពុង​ប្រឹងប្រែង​ធ្វើ​សកម្មភាព​របស់ខ្លួន ដើម្បី​ទទួលបាន​ការគាំទ្រ​ពី​សំណាក់​ម្ចាស់ជំនួយ និង​អ្នកគាំទ្រ​ជាច្រើន សម្រាប់​បណ្តា​គម្រោងការ ទាំង​រយៈពេល​វែង និង​រយៈពេល​កំណត់ ។ ម​.​ស​.​ម​.​ក​សូម​ថ្លែងអំណរគុណ​ដ៏​ជ្រាលជ្រៅ ដល់​ម្ចាស់ជំនួយ​និង​អ្នកគាំទ្រ​របស់ខ្លួន ចំពោះ​កិច្ច​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ខាង​បច្ចេកទេស និង​ខាង​ផ្សេងៗ​ទៀត ដែល​អនុញ្ញាត​ឲ្យ​ការងារ​របស់ខ្លួន​ប្រព្រឹត្ត​ទៅមុខ​បាន ។ យើងខ្ញុំ​ដឹង​យ៉ាងច្បាស់​ថា កិច្ច​ឧបត្ថម្ភ​មួយ​ភាគ​ធំ​សម្រាប់​ផ្តល់ជូន​យើងខ្ញុំ កើតចេញពី​សមាណចិត្ត​សប្បុរស នៃ​បណ្តា​ពលរដ្ឋ​ជាច្រើន​នៅ​ទូទាំង​ពិភពលោក ហើយ​យើងខ្ញុំ​សូម​អរគុណ​ដល់​លោកអ្នក​ទាំងអស់នោះ ។​

តាមរយៈ​ទំព័រ​នេះ លោកអ្នក​អាច​ចូល​ដោយផ្ទាល់ ទៅកាន់​គេហទំព័រ​នៃ​ម្ចាស់ជំនួយ និង​អ្នកគាំទ្រ​នានា ដោយ​ចុច​លើ​រូប​សញ្ញា​របស់​អ្នក​ទាំងនោះ ។ លោកអ្នក​ក៏​អាច​ចូលទៅ​កាន់​គម្រោង​របស់​ម​.​ស​.​ម​.​ក ដែល​សប្បុរសជន​ទាំង​នោះបាន​ឧបត្ថម្ភ​ផងដែរ ដោយ​ចុច​លើ​ឈ្មោះ​នៃ​គម្រោង​ទាំងអស់នោះ ប្រសិនបើ​ឈ្មោះ​នោះ​ត្រូវបាន​សរសេរ​ជា​អក្សរ​ពណ៌​ខៀវ ។​

បើ​លោក​អ្នកមាន​ចំណាប់អារម្មណ៍​ចង់ដឹង លោកអ្នក​អាច​ស្វែងរក​ព័ត៌មាន ទាក់ទង​នឹង​ទំហំ​កិច្ច​ឧបត្ថម្ភ​ខាង​ហិរញ្ញវត្ថុ ដែល​ម​.​ស​.​ម​.​ក​ទទួលបាន​ពី​សប្បុរសជន​ទាំងអស់នោះ និង​ពី​វិភាជន៍​មូលនិធិ​នៃ​កិច្ច​ឧបត្ថម្ភ​នោះ នៅក្នុង “​របាយការណ៍​សមតុល្យ​មូ​លិ​និ​ធិ​ប្រចាំខែ​” រប​ស់ម​.​ស​.​ម​.​ក ចុះផ្សាយ​ក្នុង​ផ្នែក​ហិរញ្ញវត្ថុ​របស់ខ្លួន ។ របាយការណ៍​ប្រចាំខែ​នេះ បរិយាយ​អំពី​ខ្ទង់​ចំណូល និង​ខ្ទង់ចំណាយ បែងចែក​ទៅតាម​ប្រភេទ​សប្បុរសជន និង​ប្រភេទ​គម្រោង ដែល​ត្រូវបាន​លម្អិត​ជា​បី​ចំណាត់ថ្នាក់ ៖ ធនធានមនុស្ស​, កិច្ច​ឧបត្ថម្ភ​រដ្ឋបាល និង​ចំណាយ​គាំទ្រ​, និង​ចំណាយ​គម្រោង​ផ្ទាល់ ៕

ម្ចាស់ជំនួយបច្ចុប្បន្ន

អតីតម្ចាស់ជំនួយ