យើងជាអ្នកណា?

មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (ម.ស.ម.ក) គឺជា​អង្គការ​មិនមែន​រដ្ឋាភិបាល មិន​មាន​និន្នាការ​នយោបាយ ឯករាជ្យ ឈាន​មុខ​មួយ​ដែល​ធ្វើការ​ដើម្បី​លើក​កម្ពស់ និង​ការពារ​លទ្ធិប្រជាធិបតេយ្យ និង​ការគោរព​សិទ្ធិមនុស្ស ពិសេស​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​នៅ​កម្ពុជា។ យើង​ធ្វើ​ការ​ផ្តល់​អំណាច​ដល់​សង្គម​ស៊ីវិល ដើម្បី​ទទួល​បាន​សិទ្ធិ និង​សម្រេច​បាន​នូវ​វឌ្ឍនភាព។ តាមរយៈ​ការ​ស្រាវជ្រាវ និង​ការវិភាគ​យ៉ាង​លម្អិត យើង​បង្កើត​នូវ​គោលការណ៍​ថ្មីៗ និង​ធ្វើ​ការ​តស៊ូ​មតិ​ឲ្យ​មាន​ការ​អនុវត្ត។

ឈ្វេងយល់បន្ថែម...

សូមលើកលែងបទចោទប្រកាន់ និងដោះលែង លោក ជា ចាន់ថា

យើងខ្ញុំជាអង្គការសង្គមស៊ីវិល ដែលរួមមាន សហជីព សហព័ន្ធសហជីព សមាគម អង្គការមិនមែនរដ្ឋាភិបាល និងសហគមន៍មូលដ្ឋាន មានការសោកស្តាយយ៉ាងខ្លាំងចំពោះតុលាការខេត្តស្វាយរៀង ដែលនៅតែបន្តឃុំខ្លួនលោក ជា ចាន់ថា ទាំងអយុត្តិធម៌ ។ អស់រយៈពេលជិតមួយឆ្នាំមកហើយ ដែលលោក ជា ចាន់ថា នៅជាប់ឃុំក្នុងពន្ធនាគារខេត្តស្វាយរៀង ខណៈដែលគាត់កំពុងមានជំងឺប្រចាំកាយ ហើយគ្រួសាររបស់លោកកំពុងតែមានវិបត្តិផ្នែកហិរញ្ញវត្ថុយ៉ាងធ្ងន់ធ្ងរ ។ ការចាប់ និងការឃុំខ្លួនលោក ជា ចាន់ថា គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរដល់សកម្មភាពការងារស្របច្បាប់របស់សមាគម ជាពិសេសការងារចូលរួមផ្សព្វផ្សាយអំពីអត្ថប្រយោជន៍ នៃការចុះឈ្មោះក្នុងបេឡាជាតិនៃរបបសន្តិសុខសង្គម (ប.ស.ស) សម្រាប់មុខរបរ...
ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា
ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) សូមចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំស្តីពីស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅក្នុងប្រទេសកម្ពុជា ដែលគម្រោងបង្កើនការគោរពសិទ្ធិនៅកម្ពុជា និងគម្រោងលើកកម្ពស់ និងការពារសេរីភាពខាងការបញ្ចេញមតិ និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យរួមគ្នាតាក់តែងឡើង។...

ការផ្សាយថ្មីៗ

 
ស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជា

ដើម្បីប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក(ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥) មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសូមផ្សព្វផ្សាយនូវប័ណ្ណព័ត៌មានស្តីពីស្ថានភាពនៃសេរីភាពសារព័ត៌មាននៅប្រទេសកម្ពុជាចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។ ប័ណ្ណព័ត៌មាននេះ​​បានដកស្រង់ទន្និន័យចេញពី​...

 
សលាកបត្រព័ត៌មាន៖ ការយល់ឃើញរបស់ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពអំពីសេរីភាពមូលដ្ឋាន ការវិវឌ្ឍន៍រយៈពេល៩ឆ្នាំ (២០១៦-២០២៤)

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និងមជ្ឈមណ្ឌលសាមគ្គីភាព បានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីព អំពីសេរីភាពមូលដ្ឋានពីខែសីហា ដល់ខែកញ្ញា ឆ្នាំ២០២៤។ យើងក៏បានប្រៀបធៀបលទ្ធផលនេះជាមួយនឹងលទ្ធផលនៃការស្ទង់មតិឆ្នាំជាប់គ្នាកន្លងមក ដែលបង...

 
កាលប្បវត្តិសិទ្ធិមនុស្សឆ្នាំ២០២៤

នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៤ ជាទិវាសិទ្ធិមនុស្សអន្តរជាតិ។ ដើម្បីបង្ហាញពីព្រឹត្តិការណ៍សំខាន់ៗនៃកាលប្បវត្តិសិទ្ធិមនុស្សឆ្នាំ២០២៤ នេះ ម.ស.ម.ក ចេញផ្សាយនូវកម្រងខិត្តប័ណ្ណព័ត៌មានអំពីកាលប្បវត្តិសិទ្ធិមនុស្សជាសង្ខេបចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ២០២៤។ កាលប្បវត្ត...

យើងខ្ញុំបានធ្វើហើយ!! ចុះអ្នកវិញ?
Feb 28, 2025
អ្នកការពារសិទ្ធិ
ការពិនិត្យឡើងវិញតាមកាលកំណត់ជាសកល
Nov 29, 2024