លោកស្រីចក់ សុភាព៖លោកវន់ ពៅនិងលោកថេង សាវឿនមិនគួររងការផ្ដន្ទាទោសទេ

  • 05/01/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បង្ហាញការយល់ឃើញថា យោងតាមអង្គហេតុ និងអង្គច្បាប់ គួបផ្សំនឹងទំនាក់ទំនងដែលលោកស្រីធ្លាប់ប្រាស្រ័យជាមួយ លោក វន់ ពៅ និងលោក ថេង សាវឿង លោកស្រីជឿជាក់ថាពួកគេមិនគួរត្រូវបានរងការផ្តន្ទាទោសនោះទេ។ មិនគួររងការផ្ដន្ទាទោសដោយពួកគេសុទ្ធតែជាអ្នកអហិង្សានិយម ហើយពួកគេមិនត្រឹមតែជាជនរងគ្រោះពីអំពើហិង្សាដែលកើតឡើងនៅអំឡុងដើមឆ្នាំ២០១៤នោះទេ តែថែមទាំងជាជនរងគ្រោះក្នុងនីតិវិធីដែលពួកគេពុំបានជួបមេធាវីរបស់ពួកគេបន្ទាប់ពីរងហិង្សានោះ រហូតដល់៥ថ្ងៃទើបមេធាវីនិងក្រុមគ្រួសារបានដឹងថាពួកគេត្រូវបានយកទៅឃុំនៅត្រពាំងថ្លុង។ នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្តល់យុត្តិធម៌ដល់ពួកគេ និងអ្នកពាក់ព័ន្ធដទៃទៀត។ ​