វិសោធនកម្មច្បាប់បោះឆ្នោតកំហិតសិទ្ធិសេរីភាពក្រុមជំទាស់ដែលអវត្តមានក្នុងការបោះឆ្នោត
- 04/01/2024
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា ថ្លែងថាបើការធ្វើវិសោធនកម្មច្បាប់ គ្រាន់តែឆ្លើយតបទៅនឹងស្ថានការណ៍នយោបាយ ដោយមិនឆ្លើយតបទៅនឹងគោលការណ៍សិទ្ធិមនុស្ស នោះវានឹងធ្វើឱ្យប៉ះពាល់ដល់លទ្ធិប្រជាធិបតេយ្យកម្ពុជា និងកាន់តែធ្វើឱ្យសេរីភាពនយោបាយកម្ពុជាកាន់តែរួមតូច ស្របពេលគណបក្សភ្លើងទៀនបាត់បង់សិទ្ធិចូលរួមការបោះឆ្នោត ហើយសកម្មជនតែងតែរងការយាយីផ្សេងៗ។
អ្នកស្រីថ្លែងថា៖ «ការបន្ថែមនៃការធ្វើវិសោធនកម្មនេះទៀតសោត វានឹងធ្វើឱ្យស្ថានភាពនយោបាយនេះ កាន់តែរួមតូចទៅៗ។ ទោះបីយើងឃើញហើយ ក្នុងចេតនានៃបញ្ជាក់ធ្វើវិសោធនកម្មនេះ ក្នុងន័យដើម្បីធានាដល់គោលការណ៍លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស អីយ៉ាងណាក៏ដោយ ប៉ុន្តែបើយើងមើលពីខ្លឹមសារនៃការស្នើឱ្យមានវិសោធនកម្មនេះ គឺមិនបានឆ្លើយតបនឹងគោលដៅនោះទេ»។
