ស្ទង់មតិឆ្នាំ២០២៣៖ថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពទទួលបានច្រើននូវសេរីភាពជាមូលដ្ឋាន
- 11/06/2024
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អង្គការសិទ្ធិមនុស្សចំនួន ៣ គឺមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា សមាគមអាដហុក និង SOLIDARITY CENTERបានធ្វើការស្ទង់មតិថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពរយៈពេល ៨ឆ្នាំពីឆ្នាំ ២០១៦ ដល់ឆ្នាំ ២០២៣។ បើនិយាយតែក្នុងឆ្នាំ ២០២៣ មួយ ការស្ទង់មតិបានធ្វើលើថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិល និងសហជីពចំនួន១៥៩នាក់ ដែលតំណាងឲ្យអង្គការសង្គមស៊ីវិល១០៤នាក់ និងសហជីពចំនួន៥៥នាក់នៅកម្ពុជា។ លទ្ធផលបានបង្ហាញពីការវិវឌ្ឍន៍វិជ្ជមានស្តីពីសេរីភាពជាមូលដ្ឋានដែលថ្នាក់ដឹកនាំសង្គមស៊ីវិល និងសហជីពទទួលបាន។