សហភាព​អឺរ៉ុប​និង​ឧត្តម​ស្នងការ អ.ស.ប. ប្តេជ្ញា​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា

  • 10/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

នាយក​ផ្នែក​តស៊ូ​មតិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា ​លោក​ សួន យុធ្យា ​ថ្លែង​ថា​ លោក​ចង់​ឱ្យ​អង្គការ​សហ​ប្រជាជាតិ​មាន​ភាព​សកម្ម​ជាង​នេះ ​ដោយ​គួរ​តែ​ធ្វើ​ការ​ជាមួយ​អង្គការ​ក្នុង​ស្រុក​ដែល​ធ្វើ​ការ​ផ្ទាល់​លើ​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស ​និង​លទ្ធិ​ប្រជា​ធិបតេយ្យ។​


លោក​ថ្លែង​ថា៖ ​«យើង​សង្ឈឹម​ថា ​អ្វី​ដែល​អង្គការ​សហ​ប្រជាជាតិ​ ហើយ​នឹង ​EU ​ [សហភាព​អឺរ៉ុប] ប្រកាស​ហ្នឹង ​ដូច​ជា​ភ្ជាប់​រវាង​អង្គការ​សិទ្ធិ​មនុស្ស​ដែល​ធ្វើការ​នៅ​ក្នុង​ស្រុក​ជាមួយ​រដ្ឋាភិបាល​ឱ្យ​ទៅ​ជា​ដៃគូ​នៅ​ក្នុង​ការ​ធ្វើ​ការងារ​ជាមួយ​គ្នា​លើក​កម្ពស់​សិទ្ធិ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​យើង»។​