សង្គមស៊ីវិលថាការចាប់ខ្លួនលោក នី ណាក់ ជាការរឹតត្បិតសិទ្ធិបញ្ចេញមតិរបស់ពលរដ្ឋ
- 10/06/2024
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា បង្ហាញការសោកស្តាយចំពោះការចាប់ខ្លួនសកម្មជនសង្គម លោក នី ណាក់ ពាក់ព័ន្ធនឹងការបញ្ចេញមតិរបស់គាត់ ខណៈកម្ពុជា ជាប្រទេសប្រជាធិបតេយ្យ និងជាប្រទេសដែលផ្តល់សច្ចាប័នឱ្យសន្ធិសញ្ញាសិទ្ធិមនុស្សជាច្រើន បើប្រៀបធៀបទៅប្រទេសនៅក្នុងអាស៊ាន។
លោកមានប្រសាសន៍ថា៖ «សោកស្តាយមែនទែនដែលអាជ្ញាធរគាត់នៅតែមិនទាន់យល់អំពីក្របខណ្ឌនៃការបញ្ចេញមតិនៅប្រទេសកម្ពុជា ពីព្រោះប្រទេសកម្ពុជាយើងជារដ្ឋមួយគោរពនៅប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។ អាជ្ញាធរមិនគួរចាត់ទុករឿងនេះជាបទបរិហាកេរ្ត៍នោះទេ បទចោទប្រកាន់នេះ គឺមិនសមស្របនឹងបទដ្ឋានសិទ្ធិមនុស្សឡើយ»។