សង្គមស៊ីវិលថា ការ​មិនអនុញ្ញាតឱ្យតាំងពិព័រណ៍រូបថត​ពីសំណាក់អាជ្ញាធរ​ ជា​ការ​​រំលោភ​​សិទ្ធិ​ខាង​សមា​​គម

  • 10/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

នាយកផ្នែកតស៊ូមតិ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក សួន យុធ្យា សោកស្ដាយដែលអាជ្ញាធរ​ហាម​ប្រាមនូវការតាំងពិព័រណ៍ទាំងនោះ។ លោកថា ការតាំងពិព័រណ៍នេះ​ គឺមិនមែនជាការប្រមូលផ្តុំ ញុះញង់ឱ្យមានបទល្មើសកើតឡើងនោះទេ។


លោកថ្លែងថា៖ «តើអាជ្ញាធរចុះទៅបញ្ឈប់​ការតាំងពិព័ណ៌ដោយយោងតាមច្បាប់អ្វី? តែបើអាជ្ញាធរ ចុះទៅហាមឃាត់មិនមានច្បាប់​ទេ បើមិនមែន​ផ្អែក​លើច្បាប់​ទេ មានន័យថា អាជ្ញាធរកំពុងតែរំលោភរដ្ឋធម្មនុញ្ញ និងរំលោភទៅលើសិទ្ធិមនុស្ស ពីព្រោះរដ្ឋធម្មនុញ្ញយើងការពារនូវសេរីភាព នៃការបញ្ចេញមតិ ហើយនេះគឺជាផ្នែកមួយ នៃការបញ្ចេញមតិ អញ្ចឹងអាជ្ញាធរគួរតែត្រឡប់ទៅមើលច្បាប់ឡើងវិញ តើយក​​ច្បាប់ណាមកអនុវត្តក្នុងការហាមឃាត់ ការតាំងពិព័រណ៍នេះ»។