អ្នកនយោបាយនិងអ្នកតាមដានសាទរលទ្ធផលនៃការដោះស្រាយសំណុំរឿងអត្រានុកូលដ្ឋានដែលជាប់គាំង

  • 11/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

ជុំវិញនៃវឌ្ឍនភាពនៃការដោះស្រាយសំណុំរឿងអត្រានុកូលដា្ឋន នៅតាមសាលាដំបូងរាជធានី-ខេត្តនេះ លោកហ៊ុន ស៊ាងហាក់ អ្នកសម្របសម្រួលគម្រោងសិទ្ធិទទួលបានការជំនុំជម្រះដោយយុត្តិធម៌ នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានបង្ហាញការសាទរ ចំពោះលទ្ធផលនេះ ហើយលោកចាត់ទុកថា ការងារពាក់ព័ន្ធទៅនឹងការដោះស្រាយសំណុំរឿងអត្រានុកូលដា្ឋន ដែលក្រសួងយុត្តិធម៌កំពុងតែធ្វើនេះ គឺជារឿងល្អប្រសើរមួយ ដែលក្រសួងបានខិតខំក្នុងការបញ្ជូនមន្ត្រីរបស់ខ្លួន ទៅកាន់សាលាដំបូងរាជធានី-ខេត្តទាំងអស់ ដើម្បីឱ្យការងារមួយនេះមានប្រសិទ្ធភាព