មន្រ្ដីសិទ្ធិមនុស្សបារម្ភអំពីលម្ហសេរីភាពនយោបាយកម្ពុជាក្រោយមន្ត្រីបក្សជំទាស់ត្រូវចាប់ខ្លួនបន្តបន្ទាប់
- 11/06/2024
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
អ្នកសម្របសម្រួលគម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាននៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)អ្នកស្រីប្រាក់ ចាន់ម្លី យល់ថាការចាប់ខ្លួនសមាជិកគណបក្សជំទាស់ជាបន្តបន្ទាប់បែបនេះធ្វើឱ្យលម្ហសិទ្ធិសេរីភាពក្នុងការធ្វើនយោបាយកាន់តែតូចចង្អៀត។
អ្នកស្រីថ្លែងថា៖ «ករណីនេះគឺអត់ខុសគ្នាទេ ការបារម្ភគឺនឹងធ្វើឱ្យបរិយាកាសនយោបាយនៅក្នុងប្រទេសអាចកាន់តែរួមតូច មានន័យថាទាំងសកម្មជននយោបាយឬក៏ប្រជាពលរដ្ឋធម្មតាហ្នឹងគឺមិនសូវជាមានសេរីភាពពេញលេញ ឬក៏មិនសូវហ៊ានអនុវត្តសេរីភាពខាងសមាគមឬក៏ចូលរួមជាមួយគណបក្សនយោបាយបានពេញលេញ»។