របាយការណ៍​៖ ឆ្នាំ២០២៣មានការកើនឡើងនូវ​ហេតុការណ៍រឹត​ត្បិត និងការ​រំលោភបំពានសេរីភាពមូលដ្ឋាន

  • 11/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

អ្នកនាំពាក្យរាជរដ្ឋាភិបាល លោក ប៉ែន បូណា មានប្រសាសន៍ថា ស្ថានភាពនៃការអនុវត្តសិទ្ធិសេរីភាពនៅប្រទេសកម្ពុជា មិនបានធ្លាក់ចុះដូចរបាយការណ៍នេះ​ទេ។ ផ្ទុយទៅវិញ លោកថា ចំនួនអ្នកបំពានច្បាប់មាន​ការកើនឡើងទៅវិញទេ។

លោកមានប្រសាសន៍ថា៖ «សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ ការបញ្ចេញមតិនយោបាយអីហ្នឹង គឺអត់មានថយចុះទេ ប៉ុន្តែអ្វីដែលអាចកើតឡើង គឺអ្នកបំពានច្បាប់ អ្នកបញ្ចេញមតិដោយរំលោភសិទ្ធិអ្នកដទៃ រំលោភក្រមសីលធម៌ហ្នឹង​អាច​កើន ចឹងយើងត្រូវបែងចែងឱ្យ​ច្បាស់រវាងពីរហ្នឹង បើសិនជាការបញ្ចេញមតិក្នុងក្របខណ្ឌរង្វង់ច្បាប់ក្នុងការ​គោរពសិទ្ធិអ្នកដទៃ ប្រទេសកម្ពុជាយើងហ្នឹង វាបរបូណ៍ហូរហៀរ អត់មានពីណាទៅធ្វើអីទេ កុំឱ្យ​​តែធ្វើ​ខុសច្បាប់​ កុំឱ្យ​តែទៅ​បំពារបំពានអ្នកដទៃ អាហ្នឹងគេមានវិធានការណ៍»។