ការរឹតត្បិតនិងការរំលោភបំពានសិទ្ធិសេរីភាពកើនឡើង​ក្នុងឆ្នាំ២០២៣

  • 11/06/2024
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

អ្នកនាំពាក្យ​រាជរដ្ឋាភិបាល​លោក ប៉ែន បូណា ប្រាប់ ​ខេមបូចា ​ថា ​គ្រប់​អ្នកពាក់ព័ន្ធ​ទាំង​អស់​ត្រូវ​​តែ​​គោរពច្បាប់​​​​​​។ លោកថា ច្បាប់មិនបានបង្កើតឡើងសម្រាប់ភាគីពាក់ព័ន្ធណាទេ ហើយ​ក៏មិនមានពាក់ព័ន្ធរឿងនយោបាយនោះទេ ច្បាប់គឺស្របទៅតាមរដ្ឋធម្មនុញ្ញ។

លោក​មាន​ប្រសាសន៍ថា កម្ពុជា​មិន​បារម្ភ​អំពី​សេរីភាព​នៃការ​បញ្ចេញ​មតិ​ទេ ព្រោះ​ថា​​ប្រជាពលរដ្ឋ​​មាន​ «សេរីភាព​ពេញ​លេញ​ក្នុង​ការ​បញ្ចេញ​មតិ»។ អ្នក​ដែល​បារម្ភ​ពី​សេរីភាព​នៃការ​បញ្ចេញ​មតិ​គឺ​ជា «អ្នក​ល្មើស អ្នក​ដែល​បំពាន​លើ​សិទ្ធិ​ទាំងនេះ»។​