សេចក្តីប្រកាសព័ត៌មាន មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(“ម.ស.ម.ក”) ប្រកាសផ្សព្វផ្សាយមេរៀនស្តីពី សេរីភាពខាងការបញ្ចេញមតិ

កាលបរិច្ឆេទបង្កើត : 11 / Jul / 2021
លក្ខណៈនៃការគំរាម :
សិទ្ធិដែលពាក់ព័ន្ធ :

ការពិពណ៌នាលម្អិត


គម្រោង “​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​ខាង​ការបញ្ចេញមតិ​នៅ​កម្ពុជា​” នៃ​ម​ជ្ឈ​មណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា សូម​ប្រកាស​ផ្សព្វផ្សាយ​មេរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ទាក់ទង​នឹង​សេរីភាព​ខាង​ការបញ្ចេញមតិ​ចំនួន​បី ដើម្បី​ពង្រឹង​ចំណេះដឹង​ដល់​សាធារណជន​អំពី​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ សិទ្ធិ​ទទួល​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។ មេរៀន​នីមួយៗ​រួមមាន វី​ឌេ​អូ ប័ណ្ណ​ព័ត៌មាន និង​សំណួរ​ដែល​រៀបរាប់​លម្អិត​អំពី​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ សិទ្ធិ​ទទួល​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​។ 
​ ​កម្មវិធី​ប្រកាស​ផ្សព្វផ្សាយ​មេរៀន​នេះ​នឹងត្រូវ​ធ្វើឡើង​នៅលើ​ប្រព័ន្ធ​អន​ឡាញ នា​ថ្ងៃ​អង្គារ ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ ចាប់ពី​ម៉ោង ១:៣០ រសៀល ដល់ ៥:០០ ល្ងាច​។
​ ​កម្មវិធី​នេះ​មាន​គោលបំណង​៖
•​ ​លើកកម្ពស់​ការយល់ដឹង​ដល់​សាធារណជន​អំពី​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ សិទ្ធិ​ទទួល​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​
•​ ​បង្ហាញ​នូវ​ប័ណ្ណ​ព័ត៌មាន និង​វី​ឌេ​អូ​ទាក់ទង​នឹង​ខ្លឹមសារ​មេរៀន​នីមួយៗ និង​
•​ ​ចូលរួម​ធ្វើតេស្ត​ដោយផ្ទាល់​ទាក់ទង​នឹង​សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ សិទ្ធិ​ទទួល​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។​

​ ​កម្មវិធី​នេះ​នឹង​ចាប់ផ្តើម​ដោយមាន​មតិ​ស្វាគមន៍​របស់ លោកស្រី ចក់ សុភាព នាយិកា​ប្រតិបត្តិ​នៃ ម​.​ស​.​ម​.​ក ហើយ​បន្ទាប់មក​នឹងមាន​បទ​បង្ហាញ​អំពី​មេរៀន​ទាំងបី នៅលើ​គេហទំព័រ​អំពី​សិទ្ធិមនុស្ស​កម្ពុជា​នៃ ម​.​ស​.​ម​.​ក (https://sithi.org/km/foe)​។ បន្ថែម​ពីនេះ ក្រុមការងារ​គម្រោង​នឹង​ចាក់​បញ្ចាំង​វី​ឌេ​អូ​ទាក់ទង​នឹង​ខ្លឹមសារ​មេរៀន​នីមួយៗ​។ បន្ទាប់ពី​ការបង្ហាញ​អំពី​មេរៀន​ទាំងនេះ អ្នកចូលរួម​អាច​ចូលរួម​ឆ្លើយ​សំណួរ​តាម​ប្រព័ន្ធ​អន​ឡាញ​ស្តីពី សិទ្ធិសេរីភាព​ខាង​ការបញ្ចេញមតិ សិទ្ធិ​ទទួល​ព័ត៌មាន និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ ដើម្បី​មានឱកាស​ទទួលបានរ​ង្វាន់​ដប​ទឹក​ដែលមាន​សរសេរ​សារ​ថា​“​យើង​គាំទ្រ​សេរីភាព​ខាង​ការបញ្ចេញមតិ​”​។ កម្មវិធី​នេះ​នឹង​បញ្ចប់​ដោយ​ការ​ថ្លែង​សុន្ទរកថា​ដោយ​លោកស្រី ចក់ សុភាព ផងដែរ​។

​កម្មវិធី​៖ ការប្រកាស​ផ្សព្វផ្សាយ​មេរៀន​តាម​ប្រព័ន្ធ​អន​ឡាញ​ស្តីពី​សេរីភាព​ខាង​ការបញ្ចេញមតិ​
​កាលបរិច្ឆេទ​៖ ថ្ងៃ​អង្គារ ទី​១៣ ខែកក្កដា ឆ្នាំ​២០២១ វេលា​ម៉ោង ១:៣០ រសៀល ដល់ ៥:០០ ល្ងាច​
​ទីកន្លែង​៖ តាម​ប្រព័ន្ធ​អន​ឡាញ និង​ផ្សាយ​ផ្ទាល់​តាមរយៈ​ហ្វេ​ស​ប៊ុ​ករ​បស់ ម​.​ស​.​ម​.​ក​៖ cchrcambodia

ទំនាក់ទំនង

សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទាក់ទង លោក ហួន ផន  អ្នកសម្របសម្រួល​គម្រោង “​លើកកម្ពស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ និង​សេរីភាព​ខាង​ការបញ្ចេញមតិ​នៅ​កម្ពុជា​” នៃ ម​.​ស​.​ម​.​ក តាមរយៈ​អ៊ី​ម៉ែ​ល [email protected] ឬ លេខ​ទូរស័ព្ទ ០៧០ ៧៥៧ ៨៨៤ ៕

ព័ត៌មានទំនាក់ទំនង