ជនជាតិដើមភាគតិចកួយខេត្តព្រះវិហារ ជិត១០០នាក់ធ្វើពិធីដាក់បណ្ដាសាអ្នករំលោភយកដីពួកគាត់
- 13/02/2024
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
ជនជាតិដើមភាគតិចកួយ នៅស្រុកឆែប ខេត្តព្រះវិហារ ជិត១០០នាក់ធ្វើពិធីដាក់បណ្ដាសាដល់អ្នកដែលរំលោភយកដី និងឈូសឆាយដំណាំពួកគាត់ជាច្រើនហិកតារ។ មន្ត្រីសង្គមស៊ីវិលថា ការធ្វើពិធី គឺជាសិទ្ធិសេរីភាពរបស់ពួកគាត់ ហើយអាជ្ញាធរគួរតែយកកង្វល់ទាំងនោះមកដោះស្រាយឱ្យបានឆាប់។
ប្រជាសហគមន៍ជនជាតិដើមភាគតិចកួយ មកពីភូមិប្រើសក្អក និងភូមិបុស្ស ឃុំម្លូព្រៃ ជិត១០០នាក់ បានធ្វើពិធីដាក់បណ្ដាសា ដល់អ្នកមានលុយមានអំណាចដែលបានរំលោភយកដីធ្លីពួកគាត់ ជាង១០ឆ្នាំមកនេះ។ ពួកគាត់ថា ពិធីនេះ ធ្វើដើម្បីផ្ញើសារ និងទាមទារឱ្យនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ពន្លឿនការដោះស្រាយវិវាទដីធ្លី នេះឱ្យបានឆាប់។