ប្រជាសហគមន៍បឹងត្របែកប្រមាណ២០នាក់ជួបជុំនៅខណ្ឌចំការមនទាមទារដំណោះស្រាយ ដីធ្លី
- 07/04/2026
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
ជុំវិញករណីនេះ អ្នកសម្របសម្រួលគម្រោងធុរកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់ប្រជាកាសែតថា ពលរដ្ឋដែលរស់នៅអមប្រឡាយលូនេះមានអ្នកព្រមចាកចេញ និងមានអ្នកចង់បានគឺការអភិវឌ្ឍន៍នៅហ្នឹងកន្លែងជាដើម ក្រោយពីអាជ្ញាធរបានជូនដំណឹងឱ្យពួកគេចាកចេញជាច្រើនលើក។ ជាមួយគ្នានេះលោក ថាអាជ្ញាធរពិចារណាចំពោះអ្វីដែលពលរដ្ឋចង់បាន។
លោកថា៖ «អាជ្ញាធរគួរតែពិចារណាទៅលើសំណើរបស់ពួកគាត់ ពីព្រោះថាទោះបីយ៉ាងម៉េចក៏ដោយ ក៏ពួកគេជាប្រជាពលរដ្ឋខ្មែរ[…]សន្ធិសញ្ញាអន្តរជាតិមួយចំនួនដែលរាជរដ្ឋាភិបាលយើងបានផ្ដល់សច្ចាប័ន ទាក់ទងនឹងសិទ្ធិមានដីធ្លី សិទ្ធិមានទៅលំនៅស្ថានសមរម្យនេះ គឺជាកត្តាអាទិភាពដែលរដ្ឋនីមួយៗគួរតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ»។
លោក វណ្ណ សុផាត ផ្ដល់យោបល់ឱ្យអាជ្ញាធរពាក់ព័ន្ធរកដំណោះស្រាយណាដែលពលរដ្ឋទទួលយកបាន បើមិនដូច្នោះទេអាជ្ញាធរអាចប្រឈមការលំបាកក្នុងការដោះស្រាយបញ្ហាជាមួយពលរដ្ឋម្ដងទៀតនៅពេលខាងមុខ។
លោកបន្ថែម៖ «នៅពេលណាដែលពួកគាត់មិនអាចរកចំណូលបាន មានទីលំនៅសមរម្យហ្នឹង គាត់ត្រូវរើចេញពីហ្នឹងម្ដងទៀត។ រើចេញពីហ្នឹងម្ដងទៀតទៅនៅកន្លែងណា? វិលចុះវិលឡើងអាចនៅកន្លែងណាដែលជា អាចឱ្យគាត់នៅបានតាមប្រឡាយតាមអីទៀតទៅ អាហ្នឹងធ្វើឱ្យអាជ្ញាធរហ្នឹងមានបញ្ហាម្ដងទៀតក្នុងការដោះស្រាយ។
