ពលរដ្ឋយ៉ាតិចជាង៨០នាក់ត្រូវបានចាប់ខ្លួនដោយសារបញ្ចេញមតិក្នុងឆ្នាំ២០២៥

  • 28/08/2026
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

អ្នកសម្របសម្រួលគម្រោងនៅមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR)លោក ហួន ផន យល់ថានេះជា បញ្ហាគួរឱ្យព្រួយារម្ភ ព្រោះថាសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ គឺជាសិទ្ធិមួយដ៏សំខាន់ ហើយសិទ្ធិនេះមានចែងនៅក្នុងរដ្ឋធម្មនុញ្ញនៃប្រទេសកម្ពុជា នៅក្នុងមាត្រា ៤១។

លោកថា៖ «យើងឃើញថាបញ្ហាទាំងអស់នេះជាក្តីបារម្ភមួយដែលជាវាបន្ទុចបង្អាក់ទៅដល់ការចូលរួមរបស់ប្រជាពលរដ្ឋក្នុងការលើកឡើងជាពិសេសទាក់ទងជាមួយនឹងបញ្ហាចន្លោះប្រហោងមួយចំនួនដែលកើតឡើងនៅក្នុងសង្គម។ អ៊ីចឹងការបញ្ចេញមតិ ការយល់ឃើញនូវទស្សនៈរបស់ប្រជាពលរដ្ឋនៅក្នុងសង្គមគួរតែត្រូវបានលើកទឹកចិត្តជាជាងធ្វើការចោទប្រកាន់»។