ម្តាយជរារបស់លោក កើត សារ៉ាយ បារម្ភខ្លាចមិនបានឃើញមុខកូនមុនអស់បុណ្យទៅ
- 12/05/2026
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
លោក សេង វឌ្ឍនា បានបញ្ជាក់ថា មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ធ្លាប់បានធ្វើយទ្ធនាការស្នើឱ្យតុលាការដោះលែង និងលើកលែងការចោទប្រកាន់លើសកម្មជនសិទ្ធិមនុស្ស លោក កើត សារ៉ាយ ដើម្បីឆ្លុះបញ្ចាំងពីយុតិ្តធម៌សង្គម និងសេរីភាពបញ្ចេញមតិរបស់ពលរដ្ឋខ្មែរ ស្របតាមច្បាប់ជាតិ និងអន្តរជាតិផងដែរ។
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា បានបញ្ជាក់ទៀតថា បទចោទលើលោក កើត សារ៉ាយ ត្រូវបានធ្វើឡើងដោយសារតែគាត់ធ្វើការអត្ថាធិប្បាយទាក់ទងនឹងជម្លោះដីធ្លីនៅខេត្តព្រះវិហារ អំឡុងឆ្នាំ២០២៤ កន្លងទៅ។
ការណ៍នេះ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និងអង្គការ ស្ថាប័នពាក់ព័ន្ធ ស្នើយ៉ាងទទួចឱ្យតុលាការ និងរដ្ឋាភិបាល ពិចារណា ដោះលែង និងលើកលែងទោសដល់សកម្មជនសង្គម លោក កើត សារ៉ាយ ឱ្យមានសេរីភាពឡើងវិញ។
