រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ ស្តីពី វិសោធនកម្មច្បាប់សញ្ជាតិ បើទោះបីជាអង្គការសង្គមស៊ីវិលស្នើសុំកុំអនុម័ត
- 26/08/2025
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
នាយកប្រតិបត្តិ CCHR លោក សេង សុវឌ្ឍនា ក៏សម្តែងការបារម្ភ និងសោកស្តាយ ដូចលោក នី សុខា ផងដែរ។ ដោយលោកយល់ថា ការតាក់តែងច្បាប់នេះ នឹងប៉ះពាល់ការអនុវត្តសិទ្ធិសេរីភាពជាមូលដ្ឋាន ជាពិសេសសិទ្ធិពលរដ្ឋ សិទ្ធិនយោបាលដែលមានចែងក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងកតិការសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយ។
លោក សុវឌ្ឍនា ទទូចដល់អ្នករៀបចំច្បាប់នេះ គួរបើកចិត្តទូលំទូលាយ បង្កលក្ខណ:ងាយស្រួលក្នុងដំណើរការពិគ្រោះយោបល់ឡើងវិញ។
លោក សុវឌ្ឍនា បានបន្ថែម៖ «យើងខ្ញុំចង់ឃើញដំណើរការវិសោធនកម្មច្បាប់នេះ និងច្បាប់ផ្សេងៗត្រូវប្រមូលធាតុចូលពីអង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងៗដើម្បីបម្រើផលប្រយោជន៍ចំពោះ ប្រជាពលរដ្ឋកម្ពុជាគ្រប់និន្នាការនយោបាយពិតប្រាកដ។ យើងជាពលរដ្ឋខ្មែរទាំងអស់គ្នាសុទ្ធតែចង់កសាងប្រទេសខ្មែរដែលអាចរស់នៅក្នុងសេចក្តីថ្លៃថ្នូរ មានសិទ្ធិសេរីភាព លទ្ធិប្រជាធិបតេយ្យ និងសម្បូរធនធានធម្មជាតិ»៕
