បទយការណ៍៖ ពលរដ្ឋមួយ​ចំនួន​នៅ​​​ឧត្តរ​មានជ័យ ​រង​​​សម្ពាធ​ផ្លូវ​​ចិ​ត្ត​​​​ព្រោះ​​គ្មាន​ចំណូល​​និង​​​បារម្ភ​សុវត្ថិ​ភាព​ដោយ​សារ​​ជម្លោះ​​ព្រំដែ​ន​​កម្ពុជា-ថៃ

  • 26/08/2025
  • ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក

អ្នកសម្របសម្រួលគម្រោងផ្នែកប្រឹក្សាយោបល់ផ្លូវចិត្ត​នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) លោក ហួន ផន ​ក៏យល់ឃើញដូចគ្នា​ដែរ​ថា​​​ ការផ្ដល់សេវាប្រឹក្សាយោល់ផ្លូវចិត្តជូនដល់ពលរដ្ឋភៀស​​សឹក​ គឺជាកិច្ចការចាំបាច់​។ លោកបន្តថា រយៈពេលប៉ុន្មានសប្ដាហ៍នេះ ការភ័យខ្លាចរបស់​ពលរដ្ឋ ដោយ​សារ​តែការផ្ទុះសង្រ្គាម និងការបាត់បង់ផ្ទះសម្បែង គឺ​ជាបន្ទុកដ៏ធ្ងន់ ដែលបង្កការការរំខាន​ដល់ផ្លូវចិត្ត និង​ដំណេក​របស់​ពួកគាត់​។

លោក​ថា៖ «ដំណោះ​ស្រាយ​ដ៏​មាន​ប្រសិទ្ធ​ភាព រដ្ឋាភិបាល និងអង្គការក្រៅរដ្ឋាភិបាល ដែលមានជំនាញខាង​ដោះស្រាយ​បញ្ហា​ផ្លូវ​ចិត្ត គួរ​តែ​ចុះ​ផ្ទាល់ ដើម្បី​ស្រាវ​ជ្រាវ និង​ពិនិត្យ​មើល​ពី​ទំហំ​នៃ​ផល​ប៉ះពា​ល់ផ្លូ​វ​ចិត្ត​របស់​ពួក​​គាត់ ក្នុង​កម្រិតណា​មួយ ដើម្បីដាក់ចេញនូវវិធានការ និងដោះស្រាយស្របតាមទំហំបញ្ហាដែលបានកើតឡើង និងឆ្លើយ​តប​នឹង​តម្រូវ​ការរបស់​ពលរដ្ឋ​ផង​ដែរ»។