តុលាការកំពូលបន្តឃុំសកម្មជនកិច្ចព្រមព្រៀងសន្តិភាពក្រុងប៉ារីសផ្ទុយពីការប្រកាសរួបរួមជាតិ
- 04/02/2026
- ព័ត៌មាន > ព័ត៌មានថ្មីៗពី ម.ស.ម.ក
ជុំវិញរឿងនេះ អ្នកសម្របសម្រួលគម្រោងការពារសេរីភាពមូលដ្ឋាននៅ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា(CCHR) លោក រស់ សារ៉ាត់ លើកឡើងថា តុលាការគួរពិចារណាដោះលែងពួកគាត់ឲ្យមានសេរីភាពវិញ ពីព្រោះការឃុំខ្លួនពួកគាត់ទាំងមិនទាន់សម្រេចថា មានទោសនេះ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់សកម្មជនទាំងបីនាក់។ លោក រស់ សារ៉ាត់៖ «ខ្ញុំយល់ថា តុលាការគួរតែពិចារណា ដោះលែងពួកគាត់ឲ្យមានសេរីភាពសិន ហើយចាំរកបន្តទៀតទៅថា បើមានទោស ត្រូវចាប់មកដាក់ទោសវិញ ក៏តាមការសម្រេចរបស់តុលាការ ប៉ុន្តែបើសិនរកមិនមានទោសទេ។ សំណួរ សួរថា គាត់ឃុំខ្លួនមកដល់ពេលនេះ អស់រយៈពេលជាង ១ ឆ្នាំកន្លះ ហើយ តើអ្នកណាគេ ជាទទួលខុសត្រូវ ចំពោះករណីរបស់គាត់ហ្នឹង»។
