ករណីសង្ខេបរបស់ លោក ឈុត វុទ្ធី

  • 24/04/2026
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

លោក ឈុត វុទ្ធី គឺជាអ្នករិះគន់ដ៏មានប្រសិទ្ធភាព និងលេចធ្លោម្នាក់នៅកម្ពុជា ចំពោះការជួញដូរឈើប្រណីតខុសច្បាប់ ដែលធ្វើឡើងក្រោមស្លាកដីសម្បទានសេដ្ឋកិច្ច។ មុនពេលក្លាយជាសកម្មជនបរិស្ថាន លោក វុទ្ធី គឺជាគ្រូបង្វឹកយោធាមួយរូបនៅក្រសួងការពារជាតិកម្ពុជា។ នៅដើមទសវត្សរ៍ឆ្នាំ២០០០ លោកបានលាឈប់ពីការងារយោធារបស់លោក ដើម្បីបម្រើការងារនៅអង្គការGlobal Witness ដែលលោកមានមុខតំណែងជានាយករងប្រចាំនៅកម្ពុជា។ នៅឆ្នាំ២០០៤ លោកបានបង្កើតអង្គការការពារធនធានធម្មជាតិ ដែលធ្វើការដើម្បីការពារសិទ្ធិបរិស្ថាន និងតាមដានការកាប់ឈើខុសច្បាប់ និងការបំផ្លិចបំផ្លាញធនធានធម្មជាតិនៅកម្ពុជា។