ករណីសង្ខេបរបស់លោក កើត សារ៉ាយ

  • 06/03/2026
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

  លោក កើត សារ៉ាយ គឺជាអ្នកការពារសិទ្ធិមនុស្សវ័យ ៣៤ ឆ្នាំ មានស្រុកកំណើតនៅខេត្តសៀមរាប។ លោកបានបួសជាព្រះសង្ឃនៅឆ្នាំ២០០២ ។ ក្នុងអំឡុងពេលសិក្សាច្បាប់នៅសាកលវិទ្យាល័យព្រះសីហនុរាជ លោកបានចាប់អារម្មណ៍កាន់តែខ្លាំងលើសកម្មភាពពាក់ព័ន្ធនឹងការការពារធនធានធម្មជាតិ និងការតស៊ូមតិដើម្បីសិទ្ធិមនុស្ស។ លោកបានចូលរួមជាមួយចលនាមាតាធម្មជាតិក្នុងនៅឆ្នាំ២០១៨ ។ នៅដើមឆ្នាំ២០២០ លោក កើត សារ៉ាយ រួមជាមួយសកម្មជនមួយចំនួនទៀតបានបង្កើតក្រុមយុវជនខ្មែរថាវរៈ ក្នុងគោលបំណងតស៊ូមតិដើម្បីសិទ្ធិមនុស្ស និងយុត្តិធម៌សង្គម។ ក្រោយមក លោកបានក្លាយជាប្រធានសមាគមសម្ពន្ធនិស្សិតបញ្ញវន្តខ្មែរ ដែលលើកទឹកចិត្តដល់ការចូលរួមរបស់យុវជនក្នុងដើម្បីយុត្តិធម៌សង្គម ការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយចីរភាព និងអភិបាលកិច្ចល្អ។