ករណីសង្ខេបរបស់ កញ្ញា ឡុង គន្ធា
- 05/03/2026
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
កញ្ញា ឡុង គន្ធា ជាអ្នកការពារសិទ្ធិមនុស្សវ័យ ២៧ ឆ្នាំធ្វើការតស៊ូមតិប្រឆាំងនឹងការបំផ្លាញធនធានធម្មជាតិ ដែលជាផ្នែកមួយនៃក្រុមមាតាធម្មជាតិកម្ពុជា។ ជាអ្នកខេត្តកំពង់ចាម គន្ធា គឺជាគ្រូបង្រៀននៅពេលដែលគាត់ចាប់ផ្ដើមចូលរួមក្នុងកិច្ចការពារបរិស្ថានដំបូងនៅក្នុងឆ្នាំ២០១៨ ។ នៅឆ្នាំបន្ទាប់គាត់បានលាឈប់ពីការងារជាគ្រូបង្រៀន ដើម្បីមានពេលវេលាពេញលេញក្នុងកិច្ចការតស៊ូមតិការពារបរិស្ថានជាមួយមាតាធម្មជាតិ។
