ករណីសង្ខេបរបស់ កញ្ញា ភឹង សោភា

  • 05/03/2026
  • ការផ្សាយ > សលាកប័ត្រព័ត៌មាន

កញ្ញា ភឹង សោភា ជាអ្នកការពារសិទ្ធិមនុស្សវ័យ ៣៥ ឆ្នាំដែលបានចូលរួមតស៊ូមតិឱ្យមានការគោរពសិទ្ធិមនុស្សតាំងពីឆ្នាំ២០១៤ ។ កញ្ញាបានតស៊ូមតិសម្រាប់ក្រុមងាយរងគ្រោះ ដូចជាជនជាតិដើមភាគតិច និងអ្នកស្រឡាញ់ភេទដូចគ្នា។ ក្រៅពីនេះ កញ្ញាក៏បានចូលរួមក្នុងកិច្ចការអប់រំ និងការតស៊ូមតិអំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដោយបានធ្វើដំណើរតាមបណ្តាខេត្តនានា ដើម្បីលើកកម្ពស់ការយល់ដឹងដល់សហគមន៍អំពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស រដ្ឋធម្មនុញ្ញ និងជំរុញឱ្យក្លាយជាពលរដ្ឋសកម្មផងដែរ។