ករណីសង្ខេប របស់លោក ធី ថន
- 24/02/2026
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
ធី ថន គឺជាអ្នកការពារសិទ្ធិមនុស្សម្នាក់មានវ័យ ២៤ ឆ្នាំ។ មុនពេលត្រូវបានចាប់ខ្លួនក្នុងឆ្នាំ២០២៤ គាត់មានតួនាទីជាប្រធានស្ដីទីសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ (ស.ស.ន.ប)។ ស.ស.ន.ប ត្រូវបានង្កើតឡើងនៅឆ្នាំ២០១៤ មានគោលបំណងជំរុញឱ្យមានការចូលរួមរបស់និស្សិត ពលរដ្ឋវ័យក្មេងក្នុងការការពារធនធានធម្មជាតិ លើកកម្ពស់លទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្ស។
