សាលាកប័ត្រព័ត៌មាន ៖ សិទ្ធិសេរីភាពខាងការជួបប្រជុំ - ទីលានប្រជាធិបតេយ្យ
- 15/09/2025
- ការផ្សាយ > សលាកប័ត្រព័ត៌មាន
សាលាកប័ត្រព័ត៌មានរៀបរាប់លម្អិតបន្ថែមទៅលើក្ដីបារម្ភរបស់ ម.ស.ម.ក អំពីការប្រើប្រាស់ដោយមិនត្រឹមត្រូវនូវច្បាប់ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី ឆ្នាំ២០០៩ ដែលរឹតត្បិតការជួបជុំដោយសន្តិវិធីដូចដែលបានលើកឡើងនៅក្នុងសាលាកប័ត្រកាលពីឆ្នាំ២០១១ បានក្លាយជាការពិតតាំងពីពេលនោះមក។ បន្ថែមលើក្ដីបារម្ភនេះ ទីតាំងដែលត្រូវបានបង្កើតឡើង និងមានតែមួយ បែរត្រូវបានផ្លាស់ប្ដូរទៅតំបន់ជាយក្រុងនៃរាជធានីភ្នំពេញ។ ថ្មីៗនេះ មានការកើនឡើងនូវការមិនអនុញ្ញាតឱ្យប្រើប្រាស់ទីលានប្រជាធិបតេយ្យ ដែលនាំឱ្យមានផលប៉ះពាល់ដល់សិទ្ធិក្នុងការជួបប្រជុំ និងការបញ្ចេញមតិដោយសន្តិវិធី។
