របាយការណ៍ប្រចាំឆ្នាំ៖ ស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងការទទួលព័ត៌មាននៅកម្ពុជា

  • 17/11/2023
  • របាយការណ៍ > របាយការណ៍ផ្សេងៗ

មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (“ម.ស.ម.ក”) ចេញផ្សាយនូវរបាយការណ៍ប្រចាំឆ្នាំ ស្តីពីស្ថានភាពនៃសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា ដែលផលិតដោយគម្រោងបង្កើនការគោរពសិទ្ធិនៅកម្ពុជា និងគម្រោងគាំទ្រប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងសេរីភាពមូលដ្ឋាននៅកម្ពុជា។ របាយការណ៍នេះបង្ហាញពីទិដ្ឋភាពទូទៅនៃស្ថានភាពនៃសិទ្ធិសេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន និងសិទ្ធិទទួលព័ត៌មាននៅកម្ពុជា និងលទ្ធភាពរបស់សាធារណជនក្នុងការប្រើប្រាស់សិទ្ធិទាំងនោះ ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២២ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣។ របាយការណ៍នេះមានទិន្នន័យសំខាន់ៗដែលបង្ហាញថាសិទ្ធិទាំងនេះត្រូវបានរឹតត្បិតបន្ថែមទៀតមុនការបោះឆ្នោតជាតិ ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣។