របាយការណ៍ឆ្នាំ២០២២ស្តីពីការឃ្លាំមើលសេរីភាពមូលដ្ឋាននៅកម្ពុជា
- 11/10/2023
- របាយការណ៍ > របាយការណ៍ផ្សេងៗ
គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋានបានចាប់ផ្តើមអនុវត្តពីថ្ងៃទី0១
ខែមេសា ឆ្នាំ២០១៦ គឺជាគម្រោងមានរយៈពេលវែងដែលពិនិត្យតាមដាន
និងវាយតម្លៃអំពីស្ថានភាពសេរីភាពមូលដ្ឋានចំនួនបី គឺសេរីភាពខាងសមាគម
សេរីភាពខាងការបញ្ចេញមតិ និងសេរីភាពខាងការជួបប្រជុំ (“សេរីភាពមូលដ្ឋាន”) នៅក្នុងប្រទេសកម្ពុជា។ គម្រោងឃ្លាំមើលសេរីភាពមូលដ្ឋាន
តាមដានការអនុវត្តសេរីភាពមូលដ្ឋានដោយប្រើប្រាស់ឧបករណ៍តាមដានការឃ្លាំមើល (“MTT”)
។ នេះជារបាយការណ៍ឆ្នាំ២០២២ (ឆ្នាំទី៧)
គូសបញ្ជាក់ចំណុចគន្លឹះសំខាន់ៗចាប់ពីថ្ងៃទី0១ ខែមករា
ឆ្នាំ២០២២ និងបញ្ចប់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២។
