ស្ថានភាពសិទ្ធិមនុស្សប្រចាំត្រីមាសទី៣ ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦
- 09/10/2026
- ការផ្សាយ > បណ្ណព័ត៌មាន
ចាប់ពីខែកក្កដា ដល់ខែកញ្ញា ឆ្នាំ២០២៦ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាបានកត់ត្រាករណីរឹតត្បិត និងរំលោភសិទ្ធិមនុស្សចំនួន ៤៧ ករណី នៅកម្ពុជា ដែលក្នុងនោះរួមមាន៖ សេរីភាពខាងការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ការចូលរួមផ្នែកនយោបាយ និងសេរីភាពខាងសមាគម សិទ្ធិដីធ្លី និងសិទ្ធិមានសេរីភាព។ ទិន្នន័យទាំងនេះបង្ហាញថាសេរីភាពខាងការបញ្ចេញមតិនៅតែបន្តរងការរឹតត្បិតដូចជាការដាក់ទោសទណ្ឌ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គម ការទំនាក់ទំនងជាលក្ខណៈឯកជនតាមប្រព័ន្ធឌីជីថល និងការបំពេញវិជ្ជាជាវៈសារព័ត៌មាន។
