ការ​វិភាគ​ផ្លូវ​ច្បាប់​​លើ​សំណុំ​រឿង​ព្រហ្ម​ទណ្ឌ​ប្រ​ឆាំង​នឹង​​អតីត​អភិ​បាល​ក្រុង​​បា​វិត​​ លោក​ ឈូក បណ្ឌិត និង​ នា​យក​នគរ​បាល​ ស​ ចាន់​ថា ក្នុង​ករណី​បាញ់​ប្រ​ហារ​ទៅ​លើ​កម្មការ​រិនី​​រោង​ចក្រ​​​កៅ​​​វ៉េ​ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​​កុម្ភៈ ឆ្នាំ​២០១២

  • 23/11/2013
  • ការផ្សាយ > វិភាគផ្នែកច្បាប់
នៅ​ថ្ងៃ​ទី​២៥ ខែ​មិថុនា​ ឆ្នាំ​២០១៣ លោក ឈូក​ បណ្ឌិត​ អតីត​អភិបាល​ក្រុង​បា​វិត​ ("​ជន​ជាប់​​​ចោទ​"​) ​ត្រូវ​​បាន​តុ​លា​ការ​រក​ឃើញ​​ថា​ពិរុទ្ធ​ភាព​ពី​បទ​ "​បង្ក​របួស​ស្នាម​ដោយ​អចេតនា"​ ("​បទ​ចោទ"​)​ តាម​មាត្រា​​​២៣៦​ នៃ​ក្រម​ព្រហ្ម​ទណ្ឌ​កម្ពុជា​ឆ្នាំ​២០០៩ ("​ក្រម​ព្រហ្ម​ទណ្ឌ") ហើយ​ត្រូវ​បាន​តុលាការ​ផ្តន្ទា​ទោស​កំ​បាំង​មុខ