ការ​វិភាគ​របស់​ ម.ស.ម.ក លើ​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​អង្គការ​សមាគម លើកទី ៥

  • 17/06/2015
  • ការផ្សាយ > វិភាគផ្នែកច្បាប់
ថ្ងៃ​ទី​៥ ខែ​មិថុនា​ ឆ្នាំ​២០១៥ គណៈ​រដ្ឋ​មន្ត្រី បាន​ពិភាក្សា​ និង​អនុម័ត​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋា​ភិបាល​ ("ច្បាប់​អង្គការ​សមាគម") លើកទី ៥។ សេចក្ដី​ព្រាង​ច្បាប់លើក​ទី៥ នេះ​មិន​បាន​ផ្សព្វ​ផ្សាយ​ជា​សាធារណៈ ហើយ​អង្គការ​សង្គម​ស៊ីវិល​បាន​ទទួល​ឯកសារ​បែក​ធ្លាយបន្ទាប់​ពី​ការ​អនុម័ត​ទៅ​លើអត្ថបទសេចក្តី​ព្រាង​ច្បាប់​នេះ។