ការវិភាគ​ផ្លូវច្បាប់​ជុំវិញ​ការឃុំខ្លួន​បណ្ដោះអាសន្ន​លើ​លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា លោកស្រី លឹម មុនី និង​លោក នី ចរិយា

  • 21/11/2016
  • ការផ្សាយ > វិភាគផ្នែកច្បាប់
លោក នី សុខា លោក យី សុខសាន្ដ លោក ណៃ វ៉ង់​ដា និង​លោកស្រី លឹម មុនី ដែលជា​បុគ្គលិក​ជាន់ខ្ពស់​បួនរូប​របស់​សមាគម​អាដហុក​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (“​សមាគម​អាដហុក​”) និង​លោក នី ចរិយា អតីត​បុគ្គលិក​របស់​សមាគម​អាដហុក និង​ជា​អគ្គលេខាធិការរង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ត្រូវបាន​ឃុំខ្លួន​តាំងពី​ថ្ងៃទី​២៨ ខែមេសា ឆ្នាំ​២០១៦ នៅ​រាជធានី​ភ្នំពេញ​។ ពួកគាត់​ត្រូវបាន​ចោទប្រកាន់​ពីបទ​សូកប៉ាន់​សាក្សី តាម​មាត្រា ៥៤៨ នៃ​ក្រមព្រហ្មទណ្ឌ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​លោក នី ចរិយា ត្រូវបាន​ចោទប្រកាន់​ពីបទ​សមគំនិត​នៅក្នុង​បទល្មើស​ដូចគ្នា​។