កម្ពុជាត្រូវគោរពសិទ្ធិស្វ័យសម្រេច

  • 20/02/2020
  • ការផ្សាយ > លិខិត
យើងខ្ញុំជាតំណាងអង្គការសង្គមស៊ីវិល ដែលធ្វើការដើម្បីលើកកម្ពស់សិទ្ធិស្ត្រីនិងសមភាពយេនឌ័រនៅកម្ពុជា សូម ទទួលស្គាល់នូវឆន្ទៈដ៏ខ្ពង់ខ្ពស់និងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចការលើកកម្ពស់សិទ្ធិស្ត្រី និងសមភាព យេនឌ័រនៅក្នុងវិស័យនានា និង គ្រប់កម្រិត ជាពិសេសការខិតខំប្រឹងប្រែងក្នុងការកាត់បន្ថយអំពើហិង្សាលើស្ត្រីនិងក្មេងស្រី លើកកម្ពស់ការចូលរួមរបស់ស្ត្រីក្នុងការសម្រេចចិត្ត ការបង្កើនភាពអង់អាចដល់ស្ត្រីក្នុងវិស័យសេដ្ឋកិច្ច។ល។ សមិទ្ធិផលគួរឱ្យ កោតសរសើរទំាងនេះ រាជរដ្ឋាភិបាល បាននឹងកំពុងបំពេញកាតព្វកិច្ចក្នុងនាមជារដ្ឋភាគីនៃអនុសញ្ញា ស្ដីពីការលុបបំបាត់រាល់ ទម្រង់នៃការរើសអើងប្រឆំាងនឹងស្ត្រីភេទ(ស៊ី.ដ) និងតាមរយៈការអនុវត្តច្បាប់និងគោលនយោបាយជាតិនានា ជាពិសេស យុទ្ធសាស្ត្រចតុកោណ ផែនការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ ផែនការយុទ្ធសាស្ត្រអភិវឌ្ឍជាតិ គោលនយោបាយសមភាព យេនឌ័រ ផែនការយុទ្ធសាស្ត្រលើកកម្ពស់សមភាពយេនឌ័រនិងបង្កើនភាពអង់អាចដល់ស្ត្រី(នារីរតនៈ) និងផែនការបញ្ជ្រាប យេនឌ័រតាមវិស័យនានានៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។