សូម​ដោះលែង​សកម្មជន​ដែល​ត្រូវបាន​ចាប់ខ្លួន និង​សូម​បញ្ឈប់​ការបង្ក្រាប​មកលើ​ក្រុមយុវជន

  • 06/10/2020
  • ការផ្សាយ > លិខិត
យើងខ្ញុំ ជា​ក្រុម​សង្គម​ស៊ីវិល​ដែលមាន​រាយ​នាម​ដូចខាងក្រោម មានការ​សោកស្តាយ​យ៉ាងខ្លាំង អំពី​ការចាប់ខ្លួន​សកម្មជន​ជា​យុវជន​ក្មេងៗ​ចំនួន ៧​នាក់ ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ ហើយ​សូម​អំពាវនាវ ឱ្យ​អាជ្ញាធរ​ទំលាក់ចោល​រាល់​បទចោទប្រកាន់​ទាំងអស់ ដែល​ត្រូវបាន​ធ្វើឡើង​ចំពោះ​ក្រុមយុវជន​ទាំងនោះ ។ យើងខ្ញុំ ក៏​ស្នើ​សុំឱ្យ​អាជ្ញាធរ​បញ្ឈប់​ការបំភិតបំភ័យ និង​បង្ក្រាប មកលើ​ក្រុម​អ្នកការពារ​សិ​ទិ្ធ​មនុស្ស និង​បរិស្ថាន​វ័យក្មេង និង​ការតវ៉ា​ដោយ​អហិង្សា​របស់​អ្នក​ទាំងនោះ ហើយ​និង​ស្នើ​សុំឱ្យ​អាជ្ញាធរ​ធានា​នូវ​ការគោរព​សិ​ទិ្ធ​សេរី​ភាពជា​មូលដ្ឋាន​របស់​ប្រជាពលរដ្ឋ​ខ្មែរ ក្នុងការ​តស៊ូ​មតិ​ដោយ​អហិង្សា ដើម្បី​សិ​ទិ្ធ​របស់​អ្នក​ទាំងនោះ ក្រុមគ្រួសារ​របស់​ពួកគេ និង​សហគមន៍​ដែល​អ្នក​ទាំងនោះ​រស់នៅ ។