លិខិតចំហរួមគ្នារបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា និង គណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា ស្តីពីការផ្សព្វផ្សាយជាសាធារណៈនូវសេចក្តីព្រាងច
- 10/03/2014
- ការផ្សាយ > លិខិត
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (\"ម.ស.ម.ក\") និង គណៈកម្មាធិការប្រព្រឹត្តកម្ម នៃអង្គការ-សមាគមការពារសិទ្ធិមនុស្សកម្ពុជា (“CHRAC”) សូមស្វាគមន៍ចំពោះការប្តេជ្ញាថ្មីៗរបស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា (“រដ្ឋាភិបាល”) ក្នុងការអនុម័តច្បាប់មូលដ្ឋានសំខាន់ៗ ដែលមានភាពចាំបាច់ជាខ្លាំងដើម្បីធានានូវឯករាជ្យភាព និងភាពឥតលម្អៀងរបស់តុលាការ។ នៅក្នុងស្មារតីនេះ យើងខ្ញុំសូមស្នើដល់ សម្តេចអគ្គមហាសេនាបតីតេជោ មេត្តាធ្វើការផ្សព្វផ្សាយជាបន្ទាន់នូវសេចក្តីព្រាងច្បាប់ ដែលពាក់ព័ន្ធនឹងកំណែទម្រង់តុលាការទាំងមូល ដើម្បីផ្តល់ឲ្យមានពេលវេលាគ្រប់គ្រាន់សម្រាប់ការចូលរួមដ៏ពិតប្រាកដ ពេញលេញ និងប្រកបដោយខ្លឹមសារនៅក្នុងកិច្ចដំណើរការនៃការតាក់តែងច្បាប់។